Connect with us

នយោបាយ

សម្ដេចតេជោ ហ៊ុន សែន រំលឹកនូវការដាក់ចេញគោលដៅ ២ ដើម្បីអភិវឌ្ឍកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ សេដ្ឋកិច្ចរបស់កម្ពុជាមានភាពទន់ខ្សោយ ហើយការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហេដ្ឋា​រចនា​សម្ព័ន្ធ បានពឹងផ្អែកស្ទើរតែទាំងស្រុងទៅ​លើជំនួយរបស់មិត្តបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបាឋកថា ក្នុងសិក្ខាសាលាស្ដីពី «ទស្សនៈ និងបទពិសោធន៍​នៃកិច្ចខិតខំកសាង សន្តិភាពនៅកម្ពុជា» ពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ីនៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៥។

ក្រោមការដឹកនាំរបស់សម្ដេច រាជរដ្ឋាភិបាលកម្ពុជាបានខិតខំកែទម្រង់ផ្ទៃក្នុង និងជំរុញ​សមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងសាកលលោក។

រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តដោយជោគជ័យ​នូវយុទ្ធ​សាស្ត្រ​ត្រីកោណ ឆ្នាំ១៩៩៨ និងយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាលចាប់ពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយការបញ្ចប់សង្គ្រាមថ្ងៃ ២៩ ខែធ្នូ ១៩៩៨ សម្ដេច​បានដាក់​ចេញនូវគោលដៅចំនួន២ គោលដៅទី១ គឺប្រែក្លាយតំបន់​អតីតសមរភូមិទាំង​អស់ឱ្យទៅជា​តំបន់អភិវឌ្ឍន៍ ដែលពេលនេះ សម្រេចប្រមាណ ៩៥% រួចហើយ ខណៈនៅសល់ ៥% ជាដីមិនទាន់បានបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។

សម្ដេចតេជោបញ្ជាក់ថា៖ «តំបន់ដែលធ្លាប់តែមានការប្រយុទ្ធ ឥឡូវគឺទៅជាតំបន់​ដែលមាន​ការដាំដុះ តំបន់​ឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម និងជាតំបន់ទេសចរណ៍ដ៏មានការទាក់ទាញ»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា គោលដៅទី២ គឺត្រូវប្រែក្លាយខ្សែព្រំដែនជាមួយ​ប្រទេសជិតខាង​ទាំងអស់ឱ្យ​ទៅជាព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្រាប់យុទ្ធសាស្ត្រត្រីកោណ សម្ដេចបញ្ជាក់ថាទី១ ការធ្វើសន្តិភាវូបនីយកម្ម សំដៅដល់​ការរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងការកសាងសន្តិភាពក្នុងប្រទេស។ ទី២ សមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ រួមទាំងស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិ និងធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងៗ ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគ។ ទី៣ ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះពីអន្តរជាតិ ប្រមូលផ្ដុំការខិតខំអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ ការកែទម្រង់អភិបាលកិច្ច ប្រព័ន្ធស្ថាប័នតុលាការ និងការគ្រប់​គ្រងវិស័យសារធារណៈ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ចំណុចយុទ្ធសាស្ត្រ នៃការកែទម្រង់សេដ្ឋកិច្ចរបស់កម្ពុជា​គឺផ្អែកយកប្រជាជនជាស្នូលទើបទទួលបានជោគជ័យ ដោយពង្រីកវណ្ណៈកណ្ដាល ទន្ទឹមគ្នានឹងការកាត់បន្ថយភាពក្រីក្រ។

ចាប់ពីអាណត្តិទី៣ ដល់អាណត្តិទី ៦ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីជំរុញតួនាទីរាជរដ្ឋាភិបាលសេដ្ឋកិច្ចក្រោមបាវចនា «រាជរដ្ឋាភិបាល នៃកំណើនការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈ សកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយសំដៅ​កែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ ពង្រឹងអភិបាលកិច្ចល្អ និងធ្វើទំនើបកម្ម​ហេដ្ឋារចនា​សម្ព័ន្ធសេដ្ឋកិច្ចជាតិ ដូចជាផ្លូវថ្នល់ ផ្លូវដែក និងការតភ្ជាប់ផ្លូវអាកាស ដើម្បី​លើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារសម្រាប់ប្រជាពលរដ្ឋ​គ្រប់រូប៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យបើកពន្ធនាគារល្បីឈ្មោះមួយឡើងវិញ ដើម្បីដាក់ឧក្រិដ្ឋជនសាហាវឃោរឃៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

Sokha Hotels

ព័ត៌មានពេញនិយម