ព័ត៌មានអន្ដរជាតិ
សមាគមទុរេនវៀតណាម ស្នើឱ្យរដ្ឋាភិបាលកំណត់ចម្ការទុរេនដែលប្រើថ្នាំ ជាតំបន់ប្រយ័ត្នខ្ពស់
ចំពេលដែលចិនរឹតត្បឹតការត្រួតពិនិត្យទុរេននាំចូលពីប្រទេសវៀតណាមជុំវិញការប្រើប្រាស់ថ្នាំគីមី សមាគមធុរេនវៀតណាមនៅខេត្ត ដាក ឡាក់ បានស្នើឱ្យរដ្ឋាភិបាលកំណត់ចម្ការដែលប្រើប្រាស់សារធាតុគីមីហាមឃាត់ជា «តំបន់ត្រូវប្រុងប្រយ័ត្នក្រហម»។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ប្រធានសមាគមលោក Vu Duc Con បាននិយាយក្នុងលិខិតមួយផ្ញើទៅកាន់ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ថា ការពិនិត្យយ៉ាងម៉ត់ចត់លើតំបន់ដាំដុះទុរេន និងកន្លែងវេចខ្ចប់ គឺតម្រូវការចាំបាច់ដើម្បីកំណត់អត្តសញ្ញាណកន្លែងដែលប្រើប្រាស់សារធាតុហាមឃាត់។
លិខិតបាននិយាយទៀតថា កន្លែងដែលបានរកឃើញថាបំពានលើពិធីសារ គួរតែដាក់ផ្លាក «ប្រយ័ត្នពណ៌ក្រហម» ហើយបន្ទាប់មក រដ្ឋាភិបាលចាំបាច់ត្រូវបង្កើតដំណើរការស្តារឡើងវិញ ដើម្បីធានាថាពួកគេទទួលយកការអនុវត្តកសិកម្មប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។
សំណើចុងក្រោយនេះ ធ្វើឡើងក្រោយមានការព្រមានម្តងហើយម្តងទៀតពីគយចិនចាប់តាំងពីចុងឆ្នាំ ២០២៤ អំពីទុរេនវៀតណាម ដែលមានផ្ទុកសារធាតុ កាដមីញ៉ូម (Cadmium) ដែលជាសារធាតុលោហៈពុល។ សំណាកទុរេនខ្លះ ក៏មានផ្ទុកសារធាតុ អារ៉ាមីន អូ (Auramine O) ដែលជាសារធាតុគីមីហាមឃាត់បង្កជំងឺមហារីក។

គួរគូសបញ្ជាក់ថា ការរឹតបន្តឹង និងការព្រមានរបស់ចិន បានធ្វើឱ្យវៀតណាមជួបឧបសគ្គក្នុងការនាំចេញទុរេនទៅចិន ដែលជាទីផ្សារទុរេនដ៏ធំបំផុតតែមួយគត់របស់ខ្លួន។ ការណ៍នេះ ធ្វើឱ្យនាំចេញទុរេនវៀតណាមធ្លាក់ចុះជាគំហុក និងចាល់សម្រាប់តម្រូវការក្នុងស្រុក ជាហេតុធ្វើឱ្យតម្លៃទុរេនធ្លាក់ចុះខ្លាំងដូចគ្នា។
យោងតាមក្រសួងកសិកម្ម ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៥ បានធ្លាក់ចុះ ៧៤ ភាគរយ ធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន មកត្រឹម ១៣០ លានដុល្លារ។
បើតាមមន្រ្តីវៀតណាម ប្រទេសនេះមានចម្ការទុរេនលើផ្ទៃដីជាង ១៥០ ០០០ ហិកតា ប៉ុន្តែក្នុងចំណោមនោះ មានត្រឹមតែ ២០ ភាគរយ ប៉ុណ្ណោះ ដែលមានការបញ្ជាក់ត្រឹមត្រូវសម្រាប់ការនាំចេញ។ ចម្ការភាគច្រើន មិនបានបំពេញតាមបទប្បញ្ញត្តិបច្ចេកទេស និងស្ដីពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


