Connect with us

សេដ្ឋកិច្ច

តម្លៃមាសបន្តកើនឡើង ៤ ១៤៥ ដុល្លារ មួយតម្លឹង

បានផុស

នៅ

តម្លៃហាងឆេងមាសបានបន្តហក់ឡើងដល់ជាង ៤១៤៥ ដុល្លារក្នុងមួយតម្លឹង ខណៈសហរដ្ឋអាមេរិកត្រៀមទម្លាក់អត្រាការប្រាក់ និងសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities លោក ឡុង សំណាង ​បានប្រាប់​ឱ្យ​ដឹង​ថា ការកំណត់អត្រាការប្រាក់នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ គឺលោក ដូណាល់ ត្រាំ និងលោក Jerome Powell ប្រធានធនាគារ​កណ្ដាល​អាមេរិក ធ្លាប់​និយាយ​គ្នាពាក់ព័ន្ធជាមួយអត្រាការប្រាក់ ដោយបានលើកឡើងអំពីអត្រា​អតិផរ​ណា​ក្បែរ ២​%​​ ហើយលោក ដូណាល់ ត្រាំ ចង់ឱ្យអត្រាការបា្រក់ធ្លាក់ចុះ។

លោក ឡុង សំណាង បញ្ជាក់ថា៖ «វិនិយោគិន ក៏ដូចជាធនាគារធំៗ ដែលគេជួញដូរ​ទៅលើ​តម្លៃ​ហាង​​ឆេងមាស គេមើលឃើញថា ម្ដងនេះ នឹងអាចកាត់បន្ថយអត្រាការប្រាក់មែនទែន អញ្ចឹង​គេ​ចាប់​ផ្ដើមទិញមាស អញ្ចឹងនាំគ្នាបុកទៅទិញតម្លៃ ហាងឆេងមាស ដោយរំពឹងថា នៅថ្ងៃទី ១៨ គេ​នឹង​កាត់បន្ថយអត្រាការប្រាក់ អញ្ចឹងកំណើននៃការបញ្ជាទិញ មិនមែនតែពួកយើងធម្មតា សូម្បី​តែ​វិនិ​​យោគិនធំៗ ធនាគារធំៗក៏គេទិញដែរ អញ្ចឹងតម្លៃហាងឆេងមាសបាន​ហក់ឡើងខ្លាំង​តែម្ដង»។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ មាសជួញដូរក្នុងតម្លៃ ៤១៤៥ ដុល្លារ ក្នុងមួយ​តម្លឹង។ សម្រាប់​ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤១២ ដុល្លារ ក្នុង​មួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម