Connect with us

សេដ្ឋកិច្ច

តម្លៃហាងឆេងមាសអាចនឹងធ្លាក់ចុះក្រោម ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង

បានផុស

នៅ

នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាសបានបើកផ្សារនៅតម្លៃ ៤០៦០ ក្នុង​មួយតម្លឹង ពោលគឺបន្តធ្លាក់​ចុះបន្តិច បន្ទាប់ពីធនាគារកណ្ដាលសហរដ្ឋអា​មេរិកមានជំហរ​រក្សា​អត្រាការប្រាក់ ៤,៥​% ដដែល ទោះបីលោកដូណាល់ ត្រាំ ចង់ឱ្យទម្លាក់អត្រាការប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បាន​ឱ្យដឹងនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ ថា តម្លៃហាងឆេងមាសអាចនឹងធ្លាក់ចុះក្រោម ​៤ ពាន់ដុល្លារក្នុងមួយតម្លឹង ខណៈមាសមានការធ្លាក់ចុះម្ដងបន្តិច ស្រប​ពេលដែលភូមិ​សាស្ត្រ​ន​យោបាយកំពុងតានតឹង ហើយមិនទាន់មានដំណោះស្រាយណាខ្លះ ដែលអាចលើកឡើងមក។

ទោះជាយ៉ាងណា លោក ឡុង សំណាង យល់ថា៖ «នៅក្នុងឆ្នាំ ២០២៥ ខ្ញុំមើលឃើញ​កត្តាមួយចំនួន ដែលអាច​ធ្វើឱ្យតម្លៃហាងឆេងមាសបន្តកើនឡើង ទី១ អត្រាការប្រាក់នៅខ្ពស់ គេអាចនឹងកាត់​បន្ថយអត្រា​ការ​ប្រាក់ លុយដុល្លារអាមេរិកនឹងធ្លាក់ចុះ»។

បើតាមលោក ឡុង សំណាង សម្ពាធពន្ធហាក់បីដូចជាស្ងាត់បន្តិច ប៉ុន្តែវាមិនទាន់ចប់សព្វគ្រប់ និងកំណត់ពន្ធបានត្រឹម​ត្រូវនៅឡើយទេ ដរាបណាមានលោក ដូណាល់ ត្រាំ​ ជាប្រធានាធិបតី​អាមេរិក តម្លៃមាស​នៅតែកើនឡើង។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់មានសញ្ញាបញ្ជាក់ថា សន្តិភាព ព្រមទាំង​បណ្ដាប្រទេស​មួយចំ​នួន​ទៀត ដូចជាអ៊ីរ៉ង់-អ៊ីស្រាអែល ដែលសុទ្ធតែជាកត្តាធ្វឱ្យមាសកើនឡើង។

គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ មាសជួញដូរក្នុងតម្លៃ ៤ ០៣៦ ដុល្លារ ក្នុងមួយតម្លឹង សម្រាប់​ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៦ ដុល្លារ ក្នុង​មួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម