សេដ្ឋកិច្ច
តម្លៃមាសក្នុងស្រុកធ្លាក់ចុះក្រោម ៤ ពាន់ដុល្លារ មួយតម្លឹង
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានប្រាប់ឱ្យដឹងថា ហាងឆេងមាសបានបើកផ្សារនៅក្នុងតម្លៃ ៣៩៥០ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានធ្លាក់ចុះជាបន្តបន្ទាប់កាលពីសប្ដាហ៍មុន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងនៅថ្ងៃច័ន្ទទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះថា ទំនោរតម្លៃហាងឆេងមាសបានធ្លាក់ចុះក្រោម ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង កាលពីសប្ដាហ៍មុន បន្ទាប់ពីពីធនាគារកណ្ដាលសហរដ្ឋអាមេរិក សម្រេចរក្សាអត្រាការប្រាក់ ៤,៥% ដដែល ទោះបីលោកដូណាល់ ត្រាំ ចង់ឱ្យទម្លាក់អត្រាការប្រាក់។
ទោះយ៉ាងណា លោក ឡុង សំណាង យល់ថា តម្លៃមាសនៅតែស្ថិតក្នុងតម្លៃខ្ពស់ដដែល ហើយអាចនឹងហក់ឡើងវិញ ប្រសិនបើសង្គ្រាមអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តអូសបន្លាយ។
ទោះជាយ៉ាងណា លោក ឡុង សំណាង យល់ថា៖ «នៅក្នុងឆ្នាំ ២០២៥ ខ្ញុំមើលឃើញកត្តាមួយចំនួន ដែលអាចធ្វើឱ្យតម្លៃហាងឆេងមាសបន្តកើនឡើង ទី១ អត្រាការប្រាក់នៅខ្ពស់ គេអាចនឹងកាត់បន្ថយអត្រាការប្រាក់ លុយដុល្លារអាមេរិកនឹងធ្លាក់ចុះ»។

សម្ពាធពន្ធហាក់បីដូចជាស្ងាត់បន្តិច ប៉ុន្តែវាមិនទាន់ចប់សព្វគ្រប់ និងកំណត់ពន្ធបានត្រឹមត្រូវនៅឡើយទេ ដរាបណាមានលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក តម្លៃមាសនៅតែកើនឡើង។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់មានសញ្ញាបញ្ជាក់ថា សន្តិភាព ព្រមទាំងបណ្ដាប្រទេសមួយចំនួនទៀត ដូចជាអ៊ីរ៉ង់-អ៊ីស្រាអែល ដែលសុទ្ធតែជាកត្តាធ្វឱ្យមាសកើនឡើង។
គិតត្រឹមម៉ោង ១០ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាសកំពុងជួញដូរ ៣៩៥១ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៣៩៩៨ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


