សេដ្ឋកិច្ច
ហាងឆេងមាសក្នុងស្រុកលក់ចេញ ៤០០ ដុល្លារ មួយជី ថ្ងៃនេះ
តម្លៃហាងឆេងមាសក្នុងស្រុកបានធ្លាក់ចុះបន្តិចនៅថ្ងៃទី ០៩ ខែកក្កដានេះ ពោលគឺលក់ចេញក្នុងតម្លៃ ៤០០ ដុល្លារក្នុងមួយជី ធ្លាក់ចុះ ៣ ដុល្លារ ធៀបនឹងម្សិលមិញ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ០៩ ខែកក្កដា មាសជួញដូរក្នុងតម្លៃ ៣៩៨៧ ដុល្លារ ក្នុងមួយតម្លឹង ពោលគឺមានការធ្លាក់ចុះ។
លោក ឡុង សំណាង បានឱ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិកបានទៅប្រជុំជាមួយសហភាពអឺរ៉ុបពាក់ព័ន្ធនឹងការបន្ថែមទៅលើការចំណាយថវិកាលើយោធាក្នុងការការពារអឺរ៉ុបទាំងមូល ខណៈសមាជិកអឺរ៉ុបភាគច្រើនបានឯកភាពទៅលើគម្រោងខាងលើ។

លោក ឡុង សំណាង យល់ថា៖ «ពាក់ព័ន្ធជាមួយនឹងពន្ធរបស់អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើប្រទេសដែលបានចរចាជាមួយអាមេរិក ដែលសម្ពាធពន្ធបានធ្លាក់ចុះ ហ្នឹងគឺល្អប្រសើរហើយ ប៉ុន្តែប្រទេសមួយចំនួន ដែលមិនទាន់បានចរចា ឬក៏ព្រមព្រៀងធ្វើកិច្ចសន្យាជាមួយអាមេរិកទេ ពន្ធរបស់ពួកគាត់ នឹងចូលជាធរមាននៅថ្ងៃទី ០១ ខែសីហា ដូចកាលពីខែមេសា ដែលបានប្រកាស»។
បើតាមលោក ឡុង សំណាង ព័ត៌មានទាំងពីរខាងលើ ធ្វើឱ្យសេដ្ឋកិច្ចអាមេរិកមានភាពល្អប្រសើរ នៅពេលដែលមានការឯកភាពពីសហភាពអឺរ៉ុប និងការបន្ធូរបន្ថយពន្ធនៅក្នុងពាណិជ្ជកម្មអន្តរជាតិជាមួយអាមេរិក ខណៈសន្ទុះលុយដុល្លារអាមេរិកបានកើនឡើងនៅថ្ងៃនេះ បានធ្វើឱ្យហាងឆេងមាសធ្លាក់ចុះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


