ព័ត៌មានអន្ដរជាតិ
សិង្ហបុរីជាប់ជាប្រទេសមានបំផុតទី២លើពិភពលោក វ៉ាដាច់ឆ្ងាយប្រទេសអាស៊ានទាំងអស់
របាយការណ៍ស្ដីពីចំណាត់ថ្នាក់ទ្រព្យសម្បត្តិប្រចាំឆ្នាំចុងក្រោយបំផុតរបស់សារព័ត៌មានអង់គ្លេស The Economist បានបង្ហាញថា សិង្ហបុរីបានជាប់ឈ្មោះជាប្រទេសដ៏មានជាងគេបំផុតទី២របស់ពិភពលោក និងវ៉ាដាច់ប្រទេសនៅអាស៊ីអាគ្នេយ៍ណាៗទាំងអស់។

ក្នុងចំណាត់ថ្នាក់ ដែលវាយតម្លៃលើប្រទេសចំនួន ១៧៨ នៅទូទាំងពិភពលោក ផលិតផលក្នុងសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) របស់សិង្ហបុរី មានខ្ពស់រហូតដល់ ៩០ ៧០០ ដុល្លារ/ឆ្នាំ កាលពីឆ្នាំ ២០២៤។ តួលេខនេះ ស្ថិតនៅតែពីក្រោយស្វីស (១០០ ០០០ ដុល្លារ/ឆ្នាំ) ប៉ុណ្ណោះ និងនាំមុខន័រវែស (៨៦ ៨០០ ដុល្លារ/ឆ្នាំ)។
ធៀបនឹងប្រទេសនៅអាស៊ីអាគ្នេយ៍ ប្រ៊ុយណេជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់ ដោយមាន GDP per capita ប្រមាណ ៣៣ ៤០០ ដុល្លារ/ឆ្នាំ ក្រោយមកមានម៉ាឡេស៊ី (១១ ៩០០ ដុល្លារ/ឆ្នាំ) ខណៈវៀតណាមមានត្រឹមតែ ៤ ៧០០ ដុល្លារ/ឆ្នាំ។
របាយការណ៍ដដែលបានបង្ហាញផងដែរថា សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក សម្រាប់ «ស្ដង់ដាររស់នៅ» បើគិតពីអំណាចនៃការទិញ (PPP) ។ នេះមានន័យថា ដោយសារទំនិញនៅសិង្ហបុរីថោកជាងនៅប្រទេសអ្នកមានៗដទៃ ដែលអាចឱ្យប្រជាជនសិង្ហបុរីអាចទិញទំនិញបានច្រើន។ យ៉ាងណាមិញ នៅពេលនិយាយពីកម្រិតនៃម៉ោងធ្វើការ សិង្ហបុរីធ្លាក់ចុះមកត្រឹមលេខ ៨ ដោយប្រទេសដូចជាន័រវេស កាតា និងដាណឺម៉ាក ជាប់ចំណាត់ថ្នាក់ខ្ពស់ជាង ដោយសារប្រជាជនប្រទេសទាំងនោះ ធ្វើការតិចម៉ោងជាង ប៉ុន្តែនៅតែមានផលិតភាពខ្ពស់៕
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


