Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសបន្តធ្លាក់ចុះក្រោម ៤ ពាន់ដុល្លារ មួយតម្លឹង

បានផុស

នៅ

តម្លៃហាងឆេងមាសបានបន្តធ្លាក់ចុះក្រោម ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃពុធនេះ មកនៅ​តម្លៃ ៣៩៩៨ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែមានការបញ្ជាលក់ច្រើន គ្រាដែល​សម្ពាធ​ពន្ធ​អា​មេរិក​បានថមថយ។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញ​ក្នុងតម្លៃ ៣៩៩ ដុល្លារក្នុងមួយជី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់​កម្ពុជាថ្មីថា មិនមានកត្តាធំដុំដែលធ្វើឱ្យមាសប្រែប្រួលខ្លាំងនោះទេ ប៉ុន្តែតាមបែបបច្ចេកទេស មាស​បាន​ទម្លាក់ខ្លួនចុះមកវិញ បន្ទាប់ពីហក់ឡើងខ្ពស់បំផុតដល់ជិត ៤១០០ ដុល្លារ ក្នុងមួយ​តម្លឹង​កាលពីដើមខែសីហា។

លោកបានបន្ថែមថា៖ «សម្ពាធពន្ធរបស់សហរដ្ឋអាមេរិក ហាក់ដូចជាបន្ធូរបន្ថយ ដោយមិនមានឥទ្ធិពល​គាប​សង្កត់ទៅ​លើ​បណ្ដា​ប្រ​ទេស​​មួយចំនួន នៅប៉ែកអាស៊ី និងអឺរ៉ុប មិនដូចពេលដំបូង ដែលតម្រូវឱ្យប្រទេស​ទាំង​អស់​ទៅ​ចរចា​នៅអាមេរិក»។

លោក ឡុង សំណាងយល់ឃើញថា ទំនងជាលោក ដូ​ណាល់ ត្រាំ ទំនងជាងាកមកធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោកឱ្យកាន់តែប្រសើរឡើង ខណៈ​បណ្ដា​​ប្រ​ទេស​មួយចំនួន តែងតែលើក​សរសើរលោក ពីសន្តិភាព ដែលជាឱកាសឱ្យ​បណ្ដាប្រទេស​មួយ​ចំ​នួន​​ធ្វើការចរចាកាន់តែស្រួល។

បើតាមលោក ឡុង សំណាង រយៈពេលខ្លី តម្លៃមាសនឹងធ្លាក់ចុះ ប៉ុន្តែនៅអំឡុងខែ តុលា រហូត​ដល់​​ដំណាច់ឆ្នាំ ២០២៥ តម្លៃមាសនឹងអាចងើបឡើងវិញ ដោយសារការកាត់បន្ថយអត្រា​ការ​ប្រាក់​របស់​សហ​រដ្ឋអាមេរិក នៅពេលដែលសេដ្ឋកិច្ចល្អប្រសើរឡើង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម