Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងប្ដូរទៅប្រើឥន្ធនៈលាយអេតាណុល ដើម្បីជំរុញការនាំចូលពីអាមេរិក

បានផុស

នៅ

ប្រទេសវៀតណាម​គ្រោង​នឹង​ផ្លាស់ប្ដូរទៅប្រើប្រាស់ «ឥន្ធនៈលាយអេតាណុល» ទាំងស្រុង ចាប់ពីឆ្នាំក្រោយទៅ ដើម្បីជាផ្នែកមួយ​នៃការបង្កើនការនាំចូលអាតាណុល និងពោតពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានដាក់សំណើទៅរដ្ឋាភិបាល ដើម្បីប្តូរទៅប្រើឥន្ធនៈលាយអេតាណុល E10 (ប្រេងសាំងដែលមាន​ល្បាយអេតាណុល ១០ ភាគរយ)។ នេះបើតាមឯកសារដែលរ៉យទ័របាន​ឃើញ ខណៈបច្ចុប្បន្ន វៀតណាម​​ប្រើប្រេងសាំង RON95 (សាំងកម្រិតអុកតាន ៩៥) និង RON92។

ការបោះជំហានយ៉ាងដូច្នេះរបស់វៀតណាម នឹង​ត្រួសត្រាយផ្លូវសម្រាប់ឱ្យ​ប្រទេស​បង្កើនការនាំចូលអាតាណុល និងពោត (ដែលគេប្រើដើម្បីផលិតអាតាណុលផងដែរនោះ) ពីសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំរបស់វៀតណាម។ ​

ក្រសួងបាន​បន្តថា៖ «​នេះ​គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយរហ័ស និងមានប្រសិទ្ធភាព ដើម្បីបង្កើនការនាំចូលទំនិញពីសហរដ្ឋអាមេរិក ​ហើយ​កាត់បន្ថយអតិរេកពាណិជ្ជកម្ម» ដែលកើនដល់ ជាង ១២៣ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន។

កាលពីខែមីនា វៀតណាម​បានកាត់បន្ថយពន្ធនាំចូល​លើអេតាណុលមកត្រឹម ៥ ភាគរយ ពីអត្រាចាស់ ១០ ភាគរយ ខណៈការបង្កើនការនាំចូលទំនិញ​អាមេរិក គឺជាផ្នែកមួយនៃការចរចាពាពិជ្ជកម្ម​នាពេលមក រហូតដល់អាមេរិកព្រមទម្លាក់ពន្ធលើវៀតណាមពី ៤៦ ភាគរយ មកត្រឹម ២០ ភាគរយ។ នៅខែមុន លោក ត្រាំ បាន​និយាយថា វៀតណាម​បាន​យល់ព្រមមិនយកពន្ធលើទំនិញ​ពីអាមេរិក។

​គួរគូសបញ្ជាក់ថា វៀតណាម​ប្រើប្រាស់​ផលិតផលប្រេងសរុប​ក្រោម ៣០ លានតោន​/ឆ្នាំ។ ប្រទេស​នេះ​មានរោងចក្រអេតាណុលចំនួន៦ ដែលផលិតបាន ៦០០ ០០០ គូប/ឆ្នាំ ដែល​គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការប្រហែល ៤០ ភាគរយ នៃតម្រូវការប្រេងប្រភេទ E10 ។ មែនទែនទៅ ការប្តូរទៅប្រើ E10 នឹងជួយកាត់បន្ថយការបំភាយកាបូន ​និងជួយវៀតណាម​ឱ្យ​សម្រេច​បាន​គោលដៅអាកាសធាតុរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម