សេដ្ឋកិច្ច
កម្ពុជាប្តេជ្ញាជំរុញការអភិវឌ្ឍ ឧស្សាហកម្មច្នៃប្រឌិត ដើម្បីកំណើនសេដ្ឋកិច្ចក្នុងតំបន់
កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិត នៅក្នុងកិច្ចប្រជុំកំពូលមាតិកាឌីជីថលអាស៊ានឆ្នាំ២០២៥ នៅថ្ងៃទី២-៤ ខែកញ្ញា នៅទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី ដោយលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតភាពយន្ត ភាពយន្តជីវចល ហ្គេម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលក្នុងតំបន់មកផលិត និងសហការផលិតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចច្នៃប្រឌិតក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះ កម្ពុជាបានលើកឡើងនូវបំណងក្នុងការកសាងឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដែលធ្លាប់រីកចម្រើននៅសម័យអង្គរ តាមរយៈចម្លាក់ និងផលិតផលវប្បធម៌ប្រណិតនានា ដោយផលិតរឿងផ្អែកលើប្រវត្តិដ៏អស្ចារ្យ ទៅក្នុងទម្រង់ឌីជីថលទំនើបសម្រាប់ទស្សនិកជនទូទាំងពិភពលោក។
លោក ស៊ាង សុលក្ខណ៍ ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈប្រតិភូកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលនេះ បានលើកឡើងថា សក្តានុពលនៃឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជា គឺជំរុញដោយយុវជនជំនាន់ថ្មីដែលមានទេពកោសល្យ ចេះភាសាអង់គ្លេស និងចង់រៀនសូត្រ។
ជាមួយនឹងការបណ្តុះបណ្តាល និងការណែនាំត្រឹមត្រូវ ពួកគេអាចក្លាយជាអ្នករចនាកុំព្យូទ័រក្រាហ្វិក អ្នកផលិតភាពយន្ត ភាពយន្តជីវចល និងហ្គេម ដែលអាចនាំយករឿងរបស់កម្ពុជាទៅកាន់វេទិកាតំបន់ និងពិភពលោក។

សេដ្ឋកិច្ចច្នៃប្រឌិតបានរួមចំណែកកាន់តែខ្លាំងនៅក្នុងតំបន់ រួមជាមួយនឹងគំរូសេដ្ឋកិច្ចដែលកំពុងរីកចម្រើនផ្សេងទៀត។ ក្នុងនោះ សេដ្ឋកិច្ចខៀវគ្របដណ្តប់លើសកម្មភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពដែលភ្ជាប់ទៅនឹងមហាសមុទ្រ និងផ្លូវទឹក រាប់ចាប់ពីជលផល និងការដឹកជញ្ជូន រហូតដល់វិស័យថាមពលដែនសមុទ្រ និងបច្ចេកវិទ្យាជីវសាស្ត្រសមុទ្រ ខណៈដែលសេដ្ឋកិច្ចបៃតងផ្តោតលើកំណើន និងភាពប្រកួតប្រជែងតាមរយៈការកាត់បន្ថយការបញ្ចេញកាបូន ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងការកាត់បន្ថយហានិភ័យបរិស្ថាន។
គំរូសេដ្ឋកិច្ចមួយទៀតត្រូវបានថ្នាក់ដឹកនាំអាស៊ានគូសរំលេចថាជា “សេដ្ឋកិច្ចពណ៌ទឹកក្រូច”។ លោក Onn Hafiz Ghazi ទេសរដ្ឋមន្ត្រី និងជាប្រធានរដ្ឋ Johor បានលើកឡើងថា រដ្ឋ Johor ត្រូវតែខ្លាំងខាងសេដ្ឋកិច្ចពណ៌ទឹកក្រូច ដោយពិពណ៌នាគំរូសេដ្ឋកិច្ចនេះថាគ្របដណ្តប់លើឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ដូចជាប្រព័ន្ធផ្សព្វផ្សាយ ការរចនា បច្ចេកវិទ្យា និងសិល្បៈ។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលមាតិកាឌីជីថលអាស៊ានឆ្នាំ២០២៥ លោក Onn Hafiz Ghazi បានផ្តោតលើសារៈសំខាន់កាន់តែខ្លាំងនៃឧស្សាហកម្មច្នៃប្រឌិតសម្រាប់អាស៊ាន ដែលជាកត្តាជំរុញភាពប្រកួតប្រជែង ការបង្កើតការងារ និងអត្តសញ្ញាណរបស់តំបន់។
សូមជម្រាបថា នៅទូទាំងពិភពលោក សេដ្ឋកិច្ចច្នៃប្រឌិតមានតម្លៃប្រមាណ ២,២ ទ្រីលានដុល្លារអាមេរិក ដែលរួមចំណែកប្រហែល ៣% នៃសេដ្ឋកិច្ចពិភពលោក និងផ្តល់ការងារប្រមាណ ៣០ លានកន្លែងនៅក្នុងឧស្សាហកម្មនានា ដូចជាភាពយន្ត ភាពយន្តជីវចល ហ្គេម ការរចនា និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


