សេដ្ឋកិច្ច
តម្លៃមាសបំបែកកំណត់ត្រាខ្ពស់ជាថ្មី ដល់ជិត ៤៤០០ ដុល្លារ មួយតម្លឹង មុនពេលអាមេរិក កាត់បន្ថយអត្រាការប្រាក់
តម្លៃមាសបានហក់ឡើងជាបន្តបន្ទាប់ចាប់តាំងពីដំណាច់ខែសីហា ឆ្នាំ ២០២៥ រហូតមកដល់ពេលនេះ ដោយសារតែព័ត៌មាននៃការត្រៀមទម្លាក់អត្រាការប្រាក់នៅសហរដ្ឋអាមេរិកនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ និងស្ថានភាពសង្គ្រាមពិភព លោកនៅតែបន្ត។

គិតត្រឹមម៉ោង ២ រសៀលថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាសជួញដូរក្នុងតម្លៃ ៤៣៩៨ ដុល្លារ ក្នុងមួយតម្លឹង។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា៖«ឥឡូវនេះ យើងកំពុងនៅជាមួយព័ត៌មានអត្រាការប្រាក់ វានឹងចេញនៅថ្ងៃ ១៧ រំលងអធ្រាត្រ ថ្ងៃហ្នឹងគេនឹងកាត់បន្ថយអត្រាការប្រាក់ពី ៤.៥០% មក ៤.២៥% ឬក៏ ៤.០០% តែម្ដង ហើយមាសប្រហែលនឹងស្ទុះឡើងបន្ថែមទៀត»។

បើតាមលោក ឡុង សំណាង តម្លៃមាសនឹងបន្តកើនឡើងដល់ជាង ៤៥០០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែវិនិ យោគគិន និងធនាគារធំៗ បានដឹងព័ត៌មាននៃការដែលអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញានេះ ពួកគាត់ចាប់ផ្ដើមដកលុយចេញពីការសន្សំយកការប្រាក់ ឬការប្រើលុយដុល្លារយកផលចំណេញ យកទៅទិញលើតម្លៃហាងឆេងមាស៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


