កូវីដ-១៩
ហួសចិត្ត! ប្រជាជនឥណ្ឌា សម្រុកទៅរកគ្រូធ្មប់ ដើម្បីដេញកូវីដ ចេញពីខ្លួន
ប្រជាជនឥណ្ឌា កំពុងសម្រុកទៅរកគ្រូដោះអំពើអាបធ្មប់ ដែលបានយកដែកក្តៅ ទៅដុតលើរាងកាយ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ស្របពេលការឆ្លង បានរាលដាលពីមជ្ឈមណ្ឌលទីក្រុងទៅកាន់ភូមិនានានៅតាមជនបទ ដែលជាកន្លែងប្រព័ន្ធថែរក្សាសុខភាព អន់ខ្សោយ។
វាជារឿងដ៏ហួសចិត្ត ដែលប្រជាជនឥណ្ឌា នៅតែមានជំនឿជ្រុលទៅលើរឿងបែបនេះ ហើយគិតថា គ្រូទាំងនោះអាចជួយពួកគេឲ្យជាសះស្បើយពីជំងឺកូវីដ-១៩បាន។
វេជ្ជបណ្ឌិត Ashita Singh ប្រធានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Chinchpada Christian ក្នុងតំបន់ដាច់ស្រយាលនៃរដ្ឋ Maharashtra បាននិយាយថា លោកស្រីបានមើលឃើញមានអ្នកជំងឺកាន់តែច្រើន ដែលមកមន្ទីរពេទ្យដោយមានស្នាម រលាកភ្លើងលើដងខ្លួន។
ស្លាកបែបនេះ គឺជាសញ្ញាដែលគ្រូអាបធ្មប់ផ្តល់ឲ្យពួកគេដើម្បីបណ្ដេញវិញ្ញាណ ដែលពួកគេជឿថា បណ្តាលឲ្យពួកគេឆ្លងរោគ ហើយចុងក្រោយ អ្នកទាំងនោះក៏សម្រេចចិត្តមកមន្ទីរពេទ្យ ព្រោះអស់ជម្រើស។
អ្នកផ្សេងទៀតពឹងផ្អែកលើការព្យាបាលដោយប្រើឱសថបុរាណ ខណៈអ្នកខ្លះបានរត់គេចខ្លួនចេញពីភូមិរបស់ពួកគេដោយសារការភ័យខ្លាចខ្មោចបិសាច ដែលពួកគេជឿថា កំពុងធ្វើឲ្យរោគ ឆ្លងរាលដាលកាន់តែខ្លាំងនិងកាន់តែលឿន។
បច្ចុប្បន្ន ឥណ្ឌា កំពុងទទួលរងនូវរលកទី២ដ៏អាក្រក់បំផុតនៃជំងឺកូវីដ-១៩ ពោលគឺគ្រាន់តែប្រទេសនេះមួយ បានរួមចំណែកប្រហែល៤០ភាគរយទៅហើយ នៃករណីឆ្លង មួយថ្ងៃៗនៅលើពិភពលោក និងមានមនុស្សរាប់ម៉ឺននាក់បានស្លាប់ បើទោះបីជាអ្នកវិភាគជឿជាក់ថា តួលេខទាំងពីរទំនងជាទាបជាងតួលេខផ្លូវការឆ្ងាយក៏ដោយ។
នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌា បានរកឃើញការឆ្លងថ្មីរហូតដល់ទៅ ៣៨៦,៤៥២ករណី ដោយនាំឲ្យករណីសរុបកើនដល់ ១៨,៧៦២,៩៧៦ និងស្លាប់សរុបឈានដល់ ២០៨,៣៣០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Express Digest
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


