កូវីដ-១៩
ទោះបីកូវីដកំពុងរាលដាល CDC ហាមពាក់ម៉ាសតាមទីសាធារណៈពេលហាត់ប្រាណ
យោងតាមគោលការណ៍ណែនាំថ្មីពីមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺ (CDC) សហរដ្ឋអាមេរិក បានអះអាងថា យើងមិនចាំបាច់ពាក់ម៉ាសនៅខាងក្រៅឡើយ ប្រសិនបើត្រូវដើរ រត់ ជិះកង់ ឬឡើងភ្នំតែឯងឬជាមួយសមាជិកគ្រួសារ មិនថាអ្នកបានចាក់ឬមិនទាន់ចាក់វ៉ាក់សាំងក៏ដោយ លើកលែងតែចូលរួមនៅកន្លែងមានមនុស្សច្រើនប៉ុណ្ណោះ។

លើសពីនេះទៀតអ្នកដែលបានចាក់ថ្នាំបង្ការគ្រប់ដូសហើយ មិនពាក់ម៉ាសក៏បាននៅពេលចូលរួមការជួបជុំខ្នាតតូច ឬសូម្បីតែនៅក្បែរមនុស្សមិនមានអនាម័យ បរិភោគអាហារនៅភោជនីយដ្ឋាន និងចេញក្រៅជាមួយមិត្តភក្តិជាក្រុមតូច ក្រោម១០នាក់។ល។
CDC បញ្ជាក់ថា ការរត់ឬដើរលំហែ ឬធើវ់លំហាត់ប្រាណនៅខាងក្រៅដោយគ្មានម៉ាសគឺជាសកម្មភាពដែលមានសុវត្ថិភាព ជួយបង្ការការថប់ដង្ហើម ឬឆាប់ហត់ ប៉ុន្តែក្នុងលក្ខខណ្ឌដែលយើងមិនបាននៅជិតហ្វូងមនុស្ស ឬបានបំពេញកាតព្វកិច្ចចាក់វ៉ាក់សាំងរួចរាល់។

ដោយឡែកការណែនាំពីមុនៗដែលតម្រូវឱ្យគ្រប់គ្នាពាក់ម៉ាសនៅតាមទីសាធារណៈ ក្នុងចំណោមមនុស្សកកកុញនៅតែបន្តអនុវត្ត លើកលែងតែសកម្មភាពហាត់ប្រាណទោលនៅក្នុងតំបន់របស់ខ្លួនប៉ុណ្ណោះ។
ចំណែកវិធានការណ៍សុខាភិបាលផ្សេងទៀតដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក៏មិនត្រូវបោះបង់ចោល ទោះបីចាក់វ៉ាក់សាំងរួចហើយក៏ដោយ។

ម្យ៉ាងទៀតទោះបីជាអ្នកជំនាញលើកទឹកចិត្តថាមិនចាំបាច់ពាក់ម៉ាសពេលហាត់ប្រាណតាមទីសាធារណៈដែលមានគម្លាតសង្គមក្ដី ក៏ម៉ាសគួរមានតាមខ្លួនជានិច្ច បង្ការពេលជួបជជែកជាមួយអ្នកផ្សេងដោយចៃដន្យ ឬករណីបន្ទាន់ណាមួយត្រូវចូលហាង ឬឱសថស្ថាន។ល។

គ្រូពេទ្យជំនាញខាងវេជ្ជសាស្ត្រលោក Vivek Cherian មកពីមហាវិទ្យាល័យឱសថសាស្ត្រនៃសាកលវិទ្យាល័យម៉ារីលែន (Maryland) សហរដ្ឋអាមេរិក មានប្រសាសន៍ថា “ទុកម៉ាសឱ្យនៅជាប់នឹងដៃគ្រប់ពេល! ប្រសិនបើអ្នកឬជិះកង់ត្រូវអាចឆ្លងកាត់ផ្លូវដែលមមាញឹកឬត្រូវចូលទៅក្នុងហាង ចាំបាច់ទាញម៉ាសមកពាក់ភ្លាមៗ”៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ