កូវីដ-១៩
គួរសង្វេគស្ថានភាពនៅ ឥណ្ឌា ! កូនស្រីលោតចូលក្នុងគំនរភ្នក់ភ្លើងបូជាឪពុកដែលស្លាប់ដោយកូវីដ ដើម្បីទាញយកសពទៅទីតាំងប៉ាឆាឲ្យបានត្រឹមត្រូវ
ស្ត្រីម្នាក់នៅរដ្ឋ Rajasthan ប្រទេសឥណ្ឌា បានលោតចូលទៅក្នុង គំនរភ្លើងអុសបូជាសព ឪពុករបស់ខ្លួន ដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ កាលពីល្ងាចថ្ងៃពុធ ។

ប៉ូលិសបាននិយាយថា ស្ត្រីអាយុ ៣៤ ឆ្នាំរូបនេះ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយមានការរលាក ៧០ ភាគរយ ហើយបច្ចុប្បន្នបានចូលសម្រាកព្យាបាល បឋមនៅមន្ទីរពេទ្យ Jodhpur ក្រោយឪពុករបស់នាងឈ្មោះ Damodardas Sharda អាយុ ៧៣ ឆ្នាំ បានទទួលមរណភាព ដោយសារជំងឺកូវីដ ១៩ ។

ប៉ូលិសបន្តថា ខណៈពេលដែលសព កំពុងត្រូវបានបូជានោះ កូនស្រីទី ៣ របស់សព នាង Chandra Kala Sharda បានលោតចូលគំនរភ្លើងបូជាសព ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ប៉ូលិសបានទាញនាងចេញ ហើយមានស្នាមរលាក លើរាងកាយប្រមាណ ៧០ ភាគរយ ។ ក្រោយមក នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ មុនពេលដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យ Jodhpur ដើម្បីព្យាបាល ។

លោក Prem Prakash មន្រ្តីប៉ូលិសប្រចាំប៉ុស្តិ៍ប៉ូលិសតំបន់ Kotwali បាននិយាយថា នាង Chandra ជាកូនពៅ ក្នុងចំណោមកូនស្រីទាំង ៣ របស់លោក Sharda ហើយនាងបានទទូចឲ្យ យកសាកសពទៅបូជា នៅទីតាំងប៉ាឆាឲ្យបានត្រឹមត្រូវ ខណៈដែលនាងធ្វើជាតំណាងរបស់ម្ដាយ នៃការបូជាសពនេះ ដោយសារតែប្រពន្ធរបស់លោក Sharda ក៏បានស្លាប់កាលពីពេលកន្លងទៅដែរ ។

លោក Prakash បានបន្ថែមថា ពួកគេក៏បានជូនដំណឹងដល់ប៉ូលិស និងបានហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកនាង ទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាលនៅឯតំបន់ Barmer ។ បន្ទាប់ពីការបូជារបស់លោក Sharda រួច អាជ្ញាធរមន្ទីរពេទ្យ បានប្រគល់សាកសព ទៅឲ្យសមាជិកគ្រួសាររបស់គាត់ ទៅតាមពិធីសារជំងឺកូវីដ ១៩ ដើម្បីធ្វើពិធីចុងក្រោយទៅតាមសាសនាឥណ្ឌា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ២១ លានករណី និងមានអ្នកស្លាប់សរុប ២៣០,១៥១ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sethepeople
-
ព័ត៌មានអន្ដរជាតិ៤១ នាទី agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


