Connect with us

កូវីដ-១៩

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅ ឥណ្ឌា មិនមែនប៉ុណ្ណឹងទេ អាចច្រើនជាងតួលេខផ្លូវការ ១០ ដងឯណោះ

បានផុស

នៅ

ការស្លាប់ដ៏ហួសប្រមាណដោយសារជំងឺកូវីដ ១៩ នៅឥណ្ឌា អាចច្រើនជាងចំនួនផ្លូវការ ១០ ដង ហើយវាកំពុងក្លាយជាសោកនាដកម្មមនុស្សដ៏អាក្រក់បំផុតរបស់ឥណ្ឌា ។ នេះបើយោងតាមការស្រាវជ្រាវទ្រង់ទ្រាយធំ ស្តីពីរោគរាតត្បាតនៅក្នុងបណ្ដាប្រទេសអាស៊ីខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញភាគច្រើនជឿជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ផ្លូវការរបស់ប្រទេសឥណ្ឌា ដែលបច្ចុប្បន្នមានជាង ៤១៤,០០០ នាក់ គឺច្រើនជាងនេះប្រហែល ១០ ដង ប៉ុន្តែរដ្ឋាភិបាលបានច្រានចោលការអះអាងទាំងនោះ ថាជាការបំផ្លើស និងជាការយល់ខុស ។

របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ បានប៉ាន់ប្រមាណថា ការស្លាប់ហួសប្រមាណនេះ នឹងមានចន្លោះពី ៣ ទៅ ៤.៧ លាននាក់ នៅរវាងខែមករាឆ្នាំ ២០២០ និងខែមិថុនា ឆ្នាំ ២០២១ ។

យោងតាមការបោះពុម្ភផ្សាយដោយលោក Arvind Subramanian អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឥណ្ឌា និងអ្នកស្រាវជ្រាវ ២ នាក់ទៀតនៅឯមជ្ឈមណ្ឌលអភិវឌ្ឍន៍សកល និងសាកលវិទ្យាល័យ Harvard បានឲ្យដឹងថា “តួលេខត្រឹមត្រូវអាច “ពិបាកគិត” ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាមានទំហំធំជាងចំនួនផ្លូវការ” ។

របាយការណ៍បាននិយាយថា ចំនួននេះអាចមិនបានរាប់ការស្លាប់ នៅក្នុងមន្ទីរពេទ្យដែលមានភាពចង្អៀតណែនណាន់តាន់តាប់ ឬការថែទាំសុខភាពត្រូវបានពន្យាពេល ឬត្រូវបានបង្អាក់ ជាពិសេសអំឡុងពេលនៃការរាតត្បាតរលកឆ្លងលើកទី ២ ដ៏សាហាវកាលពីដើមឆ្នាំនេះ ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា “ការស្លាប់ពិតប្រាកដទំនងជាមានចំនួនរាប់លាននាក់ មិនមែនរាប់រយរាប់ពាន់នាក់នោះទេ ហើយវាជាចំនួនសោកនាដកម្មដ៏អាក្រក់បំផុតរបស់ប្រទេសឥណ្ឌា ចាប់តាំងពីមានឯករាជ្យនៅឆ្នាំ ១៩៤៧” ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៣១ លានករណី និងមានអ្នកស្លាប់សរុប ៤១៤,៥១៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ប្រជាជន ឥណ្ឌា ប្រជ្រៀតគ្នាទាំងមិនពាក់ម៉ាសសម្រុកទៅដើរលេងតាមទីក្រុងទេសចរណ៍ ដើម្បីសងសឹកពេលបិទខ្ទប់ ក្រោយខកខានយូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម