ជីវិតកម្សាន្ដ
រំលង៥ឆ្នាំ ! នាង គន្ធា នូវតែរំលឹករឿងអតីតកាលជាមួយបងប្រុសមិនអាចភ្លេចបាន
បើគិតមកទល់ពេលនេះតារាចម្រៀងវ័យក្មេងលោក នាង ប្រាក់សុគន្ធ គឺបានចែកឋានទៅមានរយ:ជាច្រើនឆ្នាំមកហើយខណ:ជារឿយៗ តែងឃើញតារាចម្រៀងស្រីដែលជាប្អូនស្រីបង្កើតកញ្ញា នាង គន្ធា បានបង្ហាញការនឹកស្រណោះដល់បងប្រុសផងនោះ។

ជាក់ស្តែង ទោះបីរំលងពេលយូរឆ្នាំដែលលោក ប្រាក់សុគន្ធ បានទទួលមរណភាពហើយក្តីតែថ្មីៗកន្លងមកនេះ ក៏ស្រាប់តែតារាចម្រៀងស្រីវ័យក្មេងកញ្ញា នាង គន្ធា បានទម្លាយរូបភាពនិងវីដេអូអនុស្សាវរីយ៍ជាច្រើនជាមួយបងប្រុសរបស់ខ្លួនគ្រាដែលនៅមានជីវិត។ កញ្ញា នាង គន្ធា ធ្លាប់បានរៀបរាប់ខ្លឹមសារថា សល់តែរូបភាពនឹងស្នាមញញឹមដ៏ស្រស់ស្អាតទេបងប្រុសប្អូនអើយ។
តារាចម្រៀងស្រីវ័យក្មេងកញ្ញានាង គន្ធា បានបញ្ចេញរូបថតរបស់បងប្រុសរបស់ខ្លួនលោក ប្រាក់សុគន្ធ ខ្លីថា “កាលនោះឱ្យតែទៅផ្ទះដឹងតែយកអាវខ្ញុំពាក់”។ ជាមួយគ្នានៃការបង្ហោះសាររបស់តារាចម្រៀងនេះដែរ គេឃើញមានការលើកទឹកចិត្តជាច្រើនពីមហាជននិងអ្នកគាំទ្រ ខណ:មានខ្លះលើកឡើងថា “នៅតែស្ដាប់បទគាត់មិនភ្លេចគាត់ទេ ចំពោះបងឱ្យតែបានឃើញរូបថតប្អូន ហេតុអ្វីបានបងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនរហូតអ៊ីចឹងទាល់តែអ្នកធ្លាប់បាត់ បង់មនុស្សជាទីស្រលាញ់ទើបបានយល់ច្បាស់”។
គួររម្លឹកថាតារាចម្រៀងវ័យក្មេងនាង ប្រាក់សុគន្ធ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្រោយចេញពីច្រៀងនៅហាងសាច់អាំងមួយកន្លែងនៅក្បែរច្រមុះជ្រូកស្ទឹងមានជ័យ បណ្តាលឱ្យស្លាប់ក្រោយបញ្ចូនដល់មន្ទីពេទ្យ៕ ដោយ :ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


