ជីវិតកម្សាន្ដ
៩ឆ្នាំ លើវិថីសិល្ប:! នាង គន្ធា ដាច់ចិត្តទម្លាយថា ខ្លួនរងពាក្យចំអកនិងរិះគន់ ច្រើនរាប់មិនអស់
តារាចម្រៀងកញ្ញា នាង គន្ធា ទើបតែដាច់ចិត្តទម្លាយនូវរឿងរ៉ាវអតីតកាល ដែលធ្លាប់ត្រូវបានគេរិះគន់ និងមើលងាយ មិនត្រឹមតែអាជីពសិល្ប:ប៉ុណ្ណោះទេ គឺថែមទាំងលើរូបរាងកាយ ដោយពាក្យសម្តីប្រៀបធៀបបែបនេះបែបនោះថែមទៀត។

ជំងឺសង្គម តាមរយ:ការ Bully មួយនេះ មិនមែនទើបតែកើតឡើងលើតារាចម្រៀង នាង គន្ធា ម្នាក់នោះទេ ពោលគឺតែងកើតមានជាបន្តបន្ទាប់ មិនថាជាអ្នកសិល្ប: ឬក្រៅរង្វង់សិល្ប:ឡើយ ខណ:ក៏មានមនុស្សមួយចំនួនទៀត បានលើកទឹកចិត្តតារាវ័យក្មេងកញ្ញា នាង គន្ធា ផងដែរ ក្រោយរងការឈឺចាប់។
តារាស្រីរូបនេះ បានដាច់ចិត្តទម្លាយពីអារម្មណ៍ថា “ខ្ញុំប្រឡងមិនដល់វគ្គចុងក្រោយផង បានត្រឹម២វគ្គសោះ ក៏មានពាក្យមានសម្តីដែរ ថាខ្ញុំនៅតែចំការទេមិនដែលមានបទពិសោធ”។ កញ្ញាបន្ថែមថា ៩ឆ្នាំ មកដល់ពេលនេះ ពាក្យរិះគន់ ប្រៀបធៀប និងជាន់ពន្លិចដៀលថានាង គឺមានច្រេីនមកហេីយ។
នាង គន្ធា អះអាងថា ខ្លួនធ្លាប់ប្រឡងតែមួយកម្មវិធីទេ ហើយខ្លួនក៏មិនបានទៅរៀនច្រៀងនៅសាលាណាដែរ ខណៈនាងក៏មិនបានចេះគ្រប់ទម្រង់អ្វីនោះដែរ។ ដោយហេតុនេះ កញ្ញាស្នើសុំមហាជនដែលចូលចិត្តធ្វើការប្រៀបធៀបខ្លួន ដូច្នេះថា សមត្ថភាពនាងមានតិចណាស់ ដូច្នេះចូលកុំប្រៀបធៀបគ្នាធ្វើអី។
តាមរយៈពាក្យសម្តីខាងលើនេះ បានធ្វើឱ្យ នាង គន្ធា ហាក់រង្គាសចិត្តមិនសប្បាយចិត្តត្បិតនាងធ្លាប់ត្រូវបានគេរិះគន់ចំពោះរឿងនេះច្រើន មិនខុសពីអ្នកផ្សេងទៀតឡើយ។ ប៉ុន្តែយ៉ាងណា ក៏មានអ្នកគាំទ្របានធ្វើការលើកទឹកចិត្តដល់កញ្ញា នាង គន្ធា ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


