Connect with us

ជីវិតកម្សាន្ដ

នាង គន្ធា ថ្លែងអំណរគុណសម្តេចទាំងទ្វេ ជួយបច្ច័យបុណ្យគម្រប់ខួប ៧ ថ្ងៃបងប្រុស

បានផុស

នៅ

តារាចម្រៀងកញ្ញា នាង គន្ធា ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងប្រុសលោក នាង ប្រាក់សុគន្ធ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានជួយឧបត្ថម្ភផ្ដល់បច្ច័យបុណ្យខួប ៧ ថ្ងៃ បងប្រុសរបស់នាងចំនួន ១០ លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង នាង គន្ធា បានលើកឡើងថា នាង​សូមសូមគោរពអរគុណយ៉ាងក្រៃលែងចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចូលរួមរំលែកទុក្ខ និងចូលរួមបុណ្យនូវទឹកប្រាក់ ១០ លានរៀលក្នុងកម្មវិធីបុណ្យ ៧ ថ្ងៃ​របស់បងប្រុសរបស់ខ្លួន​ គឺ លោក នាង ប្រាក់សុគន្ធ ដោយបានដឹកនាំដោយលោកអភិបាល​រងខេត្ត​បាត់ដំបង និងលោកអភិបាលស្រុកសំឡូត។

កញ្ញា នាង គន្ធា បានលើកឡើងទៀតថា ក្នុងឆ្នាំ​ថ្មី​ ២០២២ នេះនាង និងក្រុម​គ្រួសារបួងសួងសូមសម្តេចទាំងពីរមានសុខភាពល្អ កម្លាំងមាំមួន និងមានអាយុយឺនយូរក្នុង​ការ​ដឹកនាំប្រទេស។

គួររំលឹកថា តារាចម្រៀងវ័យក្មេង នាង ប្រាក់សុគន្ធ បានជួបនូវគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ក្រោយចេញពីច្រៀងនៅហាងសាច់អាំង ក្បែរច្រមុះជ្រូកស្ទឹងមានជ័យ បណ្តាលឱ្យស្លាប់ក្រោយបញ្ចូនដល់មន្ទីពេទ្យ។ ចំណែកពិធីបុណ្យគំរប់ ៧ ថ្ងៃបានធ្វើឡើងរួចរាល់ហើយ នៅស្រុកកំណើត ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម