ជីវិតកម្សាន្ដ
នាង គន្ធា រម្លឹកអនុស្សាវរីយ៍សល់តែរូបភាព និងស្នាមញញឹម ក្រោយបងប្រុសចែកឋាន ២ ឆ្នាំ
គិតមកទល់ពេលនេះតារាចម្រៀងវ័យក្មេងលោកនាង ប្រាក់ សុគន្ធ បានចែកឋានទៅមានរយ: ពេល ២ឆ្នាំមកហើយ ខណៈជារឿយៗគេតែងឃើញតារាចម្រៀងស្រីដែលជាប្អូនស្រីបង្កើតគឺ កញ្ញា នាង ប្រាក់គន្ធា បានបង្ហាញការនឹកស្រណោះដល់បងប្រុស។

ជាក់ស្ដែងបន្ទាប់ពីលោក ប្រាក់ សុគន្ធ ទទួលមរណភាពពេល ២ឆ្នាំកន្លងមកនេះ ក៏ស្រាប់ តែតារាចម្រៀងស្រីវ័យក្មេងកញ្ញានាង គន្ធា បានទម្លាយរូបភាព និងវីដេអូអនុស្សាវរីយ៍ជាច្រើនជាមួយបង ប្រុសរបស់ខ្លួនគ្រាដែលនៅមានជីវិត។ នាង គន្ធា បានរៀបរាប់ខ្លឹមសារថា“យើងខានជួបគ្នាអស់រយៈពេល២ឆ្នាំហើយ 25.12.2021&25.12.2023 I miss you នាង គន្ធា“។

តារាចម្រៀងកញ្ញា នាង គន្ធាបានបញ្ជាក់បន្ថែមថា រូប «នេះគឺជាថ្ងៃដែលគាត់នាំខ្ញុំមកភ្នំពេញដំបូង…..មានបងប្អូនណាចាំគាត់អត់ នឹកគាត់អត់»។ ជាមួយគ្នានៃការបង្ហោះសាររបស់តារាចម្រៀងនាង គន្ធា ខាងលើនេះដែរគេឃើញមានការលើកទឹកចិត្តជាច្រើនពីមហាជន និងអ្នកគាំទ្រ ខណៈមានខ្លះលើកឡើងថាចំពោះបង ឲ្យតែបានឃើញរូបថតប្អូនហេតុអ្វីបានបងស្រក់ទឹក ភ្នែកដោយមិនដឹងខ្លួនរហូតអញ្ចឹង ទាល់តែអ្នកធ្លាប់បាត់បង់មនុស្សជាទីស្រលាញ់ទើបយល់ច្បាស់។

គួររម្លឹកថា តារាចម្រៀងវ័យក្មេងនាង ប្រាក់សុគន្ធ បានជួបនូវគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្រោយចេញពីច្រៀង៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន