ជីវិតកម្សាន្ដ
នាង គន្ធា កំពុងច្រៀងលើឆាក ស្រាប់តែមានគេគប់កំប៉ុងស្រា ធ្វើឱ្យអ្នករាំម្នាក់រងរបួសជើង
តារាចម្រៀងវ័យក្មេង នាង គន្ធា បានជួបហេតុការណ៍ដ៏ហួសចិត្តមួយ ខណៈកំពុងសម្តែងលើឆាកក្នុងខេត្តមណ្ឌលគិរី ដោយមានជនមិនស្គាល់មុខគប់កំប៉ុងស្រាបៀរឡើងលើឆាក បណ្តាលឱ្យអ្នករាំម្នាក់រងរបួសត្រង់ជើង។

តារាចម្រៀងរូពនេះ បានបញ្ជាក់ថា នេះជាលើកទី១ ក្នុងរយៈពេលប្រមាណ១០ឆ្នាំនៃអាជីពសិល្បៈ ដែលខ្លួនជួបរឿងបែបនេះ ពេលចេញទៅច្រៀងតាមបណ្តាខេត្ត។ នាងសម្តែងការភ័យខ្លាច និងហួសចិត្តយ៉ាងខ្លាំង ព្រោះមិនដឹងថាជនបង្កមានកំហឹងជាមួយអ្នកណា ឬមានបំណងអ្វីនោះទេ។
តាមការរៀបរាប់ កំប៉ុងស្រាបៀរដែលគប់មកនោះ បានទាក់ខ្សែសង្វៀនប្រដាល់នៅក្បែរឆាក មុនច្រឡោតទៅត្រូវជើងសមាជិកក្រុមរាំ។ នាងថា បើមិនមានការទាក់បែបនោះទេ អាចនឹងត្រូវនាងផ្ទាល់ ឬបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ។
ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចបានព្យាយាមតាមរក ប៉ុន្តែមិនទាន់មានដំណឹងពីការចាប់ខ្លួននៅឡើយ។ ហេតុការណ៍នេះបានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន សម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់សិល្បករ នៅពេលចេញសម្តែងតាមកម្មវិធីនានា៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


