ជីវិតកម្សាន្ដ
នាង គន្ធា ប្រតិកម្ម ក្រោយរងការប្រមាថកិត្តិយស
តារាចម្រៀងសម្បុរស្រអែមស្រស់កញ្ញា នាង គន្ធា បានបញ្ចេញប្រតិកម្មឆ្លើយតបយ៉ាងក្ដៅស្លឹកត្រចៀកបន្ទាប់ពីមានការរិះគន់ ដោយប្រើពាក្យសម្ដីអសុរសពីសំណាក់បុគ្គលម្នាក់ចោទថានាងជាស្រីរបស់ចិន ខណៈ គន្ធា ចាត់ទុកថានេះជាទង្វើប្រមាថកិត្តិយសធ្ងន់ធ្ងរ។

ចំពោះការរិះគន់មកលើតារាចម្រៀង នាង គន្ធា នេះក្រោយពេលដែលមានមតិមួយចំនួនទៀតបានយល់ថា ភាពស្រស់ស្អាតរបស់កញ្ញា នាង គន្ធា បច្ចុប្បន្ន គឺដោយសារការប្រើឡេជំនួយស្បែកស ឬការកែខៃសម្ផស្សជាដើម។ យ៉ាងណា ស្របពេលជាមួយគ្នានោះក៏ស្រាប់តែមានការរិះគន់តារាស្រី នាង គន្ធា ដោយសម្តីមើលងាយថា នាងជាស្រីរបស់ចិន។
ប្រតិកម្មឆ្លើយតបការរិះគន់នោះសាមីខ្លួនកញ្ញា នាង គន្ធា បានពន្លះវិញថា មានពូខ្លះថាយើងស្រីចិនប្រហែលគ្រួសារគាត់លក់ឲ្យចិនបែបបានស្គាល់ចិនច្បាស់ពេក។ កញ្ញា នាង គន្ធា ក៏បានបកស្រាយផងដែរជុំវិញការលើកឡើងថា នាងបានកែសម្ផស្សទើបមានរូបរាងស្រស់ស្អាតប្លែកជាងមុនបែបនេះ។

ចំណុចនេះត្រូវបានតារាស្រីម្ចាស់បទ“បេះដូងចេះស្រវឹង” កញ្ញា នាង គន្ធា បញ្ជាក់ថា “គេថាខ្ញុំកែ ខ្ញុំកែស្អីខ្លះនិយាយឲ្យអស់មើលអស់អ្នកខមមិនទើស….គេ ថាខ្ញុំសដោយសារឡេមិនដឹងអស់ប៉ុន្មានកំប៉ុង មិនដឹងខ្យល់អីសោះចេះតែនិយាយដែរខ្ញុំសដោយសារកាមេរ៉ាទេអ្នកអើយ”។

ជាមួយគ្នានេះ មានការបញ្ចេញមតិលើកទឹកចិត្តពីអ្នកគាំទ្រកញ្ញា នាង គន្ធា ដែរថា តាមអ្នកនិយាយនឹងគាត់ច្រណែនកុំយកចិត្តទុកដាក់នឹងពួកគាត់ធម្មតាទេតែយើងល្បីមានអ្នកច្រណែនហើយIdol Idolស្អាតក៏ដោយសារធំពេញវ័យចេះតែងខ្លួនញ៉ាំរបស់ល្អជួយសុខភាព ទើបស្រស់ស្អាតឡេ ម្សៅសម័យនឹងនរណាដែលមិនប្រើប្រាស់គ្រាន់តែនៅមានកម្រិត សំខាន់ Idol មានហ្វេនៗនៅតែគោរពស្រលាញ់ ខ្ញុំគាំទ្រអ្នកមិនមែនមកពីស្អាត ខ្ញុំស្រលាញ់គាំទ្រដោយសារអ្នកគួរឲ្យយកគំរូតាមសម្លេងអ្នកច្រៀងពីរោះ ភាពតស៊ូ ប្រឹងប្រែងពីក្មេងម្នាក់ដែលនៅជនបទស្រុកស្រែតែប្រឹងរហូតដល់ឥឡូវជោគជ័យហើយក្នុងវិស័យមួយនេះ។

សូមបញ្ជាក់ថាតារាចម្រៀង នាង គន្ធា គឺត្រូវបានមហាជនស្គាល់នាងច្រើនតាមរយៈការចូលរួមប្រឡងកម្មវិធី Cambodia Idol ជាមួយនឹងបងប្រុសបង្កើតម្នាក់ទៀតគឺលោក នាង ប្រាក់សុគន្ធ ដែលលោកបានចែកឋានទៅហើយ។ ទោះបីជានាងមិនបានជាប់ជយលាភីក្នុងពេលប្រឡង ប៉ុន្តែ នាង គន្ធា ក៏បានក្លាយជាតារាចម្រៀងក្នុងផលិតកម្ម និងមានកេរ្តិ៍ឈ្មោះល្បីដល់សព្វថ្ងៃ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?