ជីវិតកម្សាន្ដ
ស្រណោះណាស់ ! ភរិយានាយ ស្មាញ គេងឱបរូបថតរម្លឹកដល់ស្នាមញញឹមស្វាមីទាំងទឹកភ្នែករលេងរលោង
ភ្នំពេញ ៖ គិតរហូតមកទល់ពេលនេះ តារាចម្រៀងជើងចាស់មានឈ្មោះល្បីល្បាញជំនាន់នាយ កុយ ,នាយ ក្រឹម គឺនាយ ស្មាញ បានទទួលមរណភាពមានរយៈពេលជិតមួយឆ្នាំមកហើយបន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នៅលើដងផ្លូវ៦០ម៉ែត្ររាជធានីភ្នំពេញ។ ដំណឹងមរណភាពរបស់នាយ ស្មាញ កាលនោះបានធ្វើឲ្យអ្នកគាំទ្រនិងមហាជនរន្ធត់ចិត្តខ្លាំង។

ឈានចូលជិតដល់ថ្ងៃគម្រប់ខួប១មួយឆ្នាំនៃការបាត់បង់ស្វាមីភរិយារបស់នាយស្មាញ បានថ្លែងប្រាប់ទាំងអារម្មណ៍ក្តុកក្តួលដោយក្តីនឹកស្រណោះអាឡោះអាល័យជាពន់ពេកព្រោះអ្នកស្រីមិននឹកស្មានថាស្វាមី(នាយ ស្មាញ )ត្រូវស្លាប់លឿនយ៉ាងបែបនេះឡើយ។ ភរិយានាយ ស្មាញ បានថ្លែងទាំងអារម្មណ៍ស្រងូតស្រងាត់រម្លឹកដល់ស្វាមីថា ស្នាមញញឹមគាត់គួរឲ្យនឹកណាស់មិនស្អាតទេតែជីវិតប្ដីប្រពន្ធឆ្លងកាត់រឿងរ៉ាវជាច្រើន។

អ្នកស្រីបានបន្តថា មកដល់ថ្ងៃនេះទោះបីប៉ុន្មានឆ្នាំទៅមុខទៀតខ្ញុំនៅតែនឹករហូតដែរ គ្មានអ្នកណាមកជំនួសគាត់បានឡើយ ដើរដល់ផ្លូវបែកដូចរឿងបដាចាអញ្ចឹងស្លាប់ក៏មិនកើតរស់ទាំងវេទនាសព្វថ្ងៃទោះបីដួលរាប់រយដងក៏ខំប្រឹង ខ្ញុំត្រូវធ្វើឲ្យបាន។ អរគុណពុកម៉ែបងប្អូនណាស់ឥឡូវគាត់លាយើងរហូតហើយឃើញតែរូបថតចំណែករូបកាយប្រហែលគាត់ទៅចាប់ជាតិហើយមើលទៅ។

បន្ថែមពីនេះភរិយាយនាយ ស្មាញ បានលើកឡើងទៀតថា មួយរយៈនេះខ្ញុំពុំសូវដែលយល់សុបិនឃើញគាត់ច្រើនទេ មានគេយល់សុបិនប្រាប់ខ្ញុំថាប្ដីខ្ញុំដើរតាមខ្យល់គួរឲ្យសង្វេគគាត់ណាស់បើសិនខ្ញុំមានកម្លាំងមាំមួនរកស៊ីមានបានខ្ញុំធ្វើអ្វីដែលគាត់បាននិយាយជាមួយខ្ញុំធ្វើឲ្យបានពេលគាត់ស្លាប់ទៅសង្ឃឹមថាខ្ញុំរស់នៅ និងរកលុយកាក់ធ្វើបុណ្យឲ្យគាត់ឥឡូវនេះលទ្ធភាពខ្ញុំបានតែបន្តិចបន្តួចតែប៉ុណ្ណោះគ្មានធំដុំទេពីព្រោះខ្ញុំកំពុងព្យាបាលជំងឺដែរ។

គួររម្លឹកថា តារាកំប្លែងមានប្រជាប្រិយភាពនាយ ស្មាញ បានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះដោយសារជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រនាទឹកដី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកភរិយារបស់នាយក៏រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យផងដែរ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស