សន្តិសុខសង្គម
ថ្ងៃទី១៧កក្កដា សមត្ថកិច្ចខេត្តឧត្តរមានជ័យ បង្ក្រាបទីតាំងបទល្មើសOnline Scams ចំនួន៩កន្លែង ឃាត់ខ្លួនជនសង្ស័យ១០៣នាក់
កាលពីថ្ងៃទី១៧កក្កដា ម្សិលមិញនេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យមានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួន០៩កន្លែងផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបចំនួន១០៣នាក់។ ក្នុងចំណោមជនសង្ស័យទាំងនេះ មានជនជាតិចិនចំនួន ៧៨នាក់ ស្រ្តី ១៧នាក់, ជនជាតិវៀតណាម ១៩នាក់ ស្ត្រី ១៦នាក់, ជនជាតិថៃ ០១នាក់, និងជនជាតិឡាវ ០៥នាក់ ស្ត្រី ០៥នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅទីតាំងចំនួន៩ផ្សេងគ្នា នៅក្នុងភូមិសាស្ត្រភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមមាន អូរស្មាច់ ក្រុងសំរោង និងភូមិសាស្ត្រជប់គគីរ និងស្រុកបន្ទាយអំពិល។ ទីតាំងដែលចុះបង្ក្រាបមាន ទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល រីសត។

ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈរួមមានកុំព្យូទ័រ, ម៉ាទឹកកក, អាវុធ, កាំបិតស្នៀត និងវត្ថុតាងផ្សេងទៀត ត្រូវបានក្រុមសមត្ថកិច្ចប្រមូលទុកជាវត្ថុតាង។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈទីតាំងបង្រ្កាបទាំងអស់ត្រូវបានបិទទាំងស្រុង ជាមួយនឹងការយាមកាម ២៤ម៉ោង៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


