ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីន ប្រឈមនឹងការជាប់ពន្ធនាគារ ១៥ឆ្នាំក្នុងសំណុំរឿងបរិហារកេរ្តិ៍ព្រះមហាក្សត្រ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) កំពុងត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ ដោយប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ចំពោះការអត្ថាធិប្បាយរិះគន់របបរាជាទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីមួយទសវត្សរ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera កាលពីថ្ងៃទី១៦ខែកក្កដា។

សំណុំរឿងនេះបានធ្វើឡើងនៅក្នុងបន្ទប់សវនាការឯកជនមួយក្នុងទីក្រុងបាងកក តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ត្រូវបានព្យួរតំណែងពីនាយករដ្ឋមន្ត្រីដោយតុលាការកំពូលរបស់ប្រទេសថៃ។
តំណាងអយ្យការបានចោទប្រកាន់ ថាក់ស៊ីន ថាបានបំពានច្បាប់ដ៏តឹងរឹងរបស់ប្រទេសថៃ ដែលហាមមិនឲ្យប្រមាថរាជវង្ស។ លោក ថាក់ស៊ីន បានផ្តល់សក្ខីកម្មនៅតុលាការជាច្រើនថ្ងៃ ខណៈមេធាវីរបស់លោកបាននិយាយថាថាក់ស៊ីននៅតែរក្សាភាពស្ងប់ស្ងាត់បើទោះបីជាត្រូវបានចោទប្រកាន់ក៏ដោយ។
គួររម្លឹកថាលោក ថាក់ស៊ីន បានត្រឡប់មកប្រទេសថៃវិញក្នុងខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅបរទេសអស់រយៈពេល ១៥ឆ្នាំ។ ក្រោយពីត្រឡប់មកវិញ លោកត្រូវបានគេចាប់ដាក់គុកប្រាំបីឆ្នាំពីបទពុករលួយ ប៉ុន្តែក្រោយមកព្រះមហាក្សត្រ បានកាត់បន្ថយទោសមកត្រឹមមួយឆ្នាំ។ ការវិលត្រឡប់របស់លោកបានកើតឡើងក្នុងពេលដំណាលគ្នាដែលគណបក្សរបស់លោកភឿថៃឡើងកាន់អំណាចម្តងទៀតដែលធ្វើឱ្យមនុស្សសង្ស័យថាមានកិច្ចព្រមព្រៀងនយោបាយសម្ងាត់នៅពីក្រោយ។ អ្នកជំនាញជឿថាស្របពេលមានបញ្ហារង្គោះរង្គើនយោបាយថៃ គ្រួសារស៊ីណាវ៉ាត្រកំពុងបាត់បង់អំណាចក្នុងនយោបាយថៃហើយនៅពេលនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


