Connect with us

ជីវិតកម្សាន្ដ

ព្រឹទ្ធាចារ្យចម្រៀងមហោរី អ្នកគ្រូ ដួង ម៉ារ៉ី ធ្លាក់ខ្លួនឈឺជំងឺពុកឆ្អឹងធ្ងន់និងបាក់ឆ្អឹងខ្នង៧កង់​

បានផុស

នៅ

អ្នកគ្រូ ដួង ម៉ា​រ៉ី ដែលជា​ព្រឹទ្ធាចារ្យ​ចម្រៀង​មហោរី​ និង​បុរាណ​ជើងចាស់​ល្បីល្បាញ​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​ និង​បាក់ឆ្អឹង​ខ្នង​៧កង់​មិន​អាចដើរទៅ​ណា​មក​ណា​រួច​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹទ្ធាចារ្យ​ចម្រៀង​មហោរី​អ្នកគ្រូ ដួង ម៉ា​រ៉ី បាន​ចូលប្រឡូក​ និង​បម្រើ​លើ​វិស័យ​សិល្បៈជាតិ​តាំងពី​វ័យ​១៧​ឆ្នាំ​ ដែល​គិត​មកទល់ពេលនេះ​មាន​រយ​:​ពេល​យូ​ឆ្នាំ​មកហើយ​។​ អ្នកគ្រូ ដួង ម៉ា​រ៉ី គឺជា​មរតក​មនុស្សរ​ស់​ផ្នែក​វប្បធម៌​ជាតិ​។​

លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្ប​:​ស្ម័គ្រចិត្ត​ជួយ​សង្គម​បាន​ប្រាប់​ឲ្យ​ដឹងថា អ្នកគ្រូ​បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​នេះ​មួយរយ​:​មកហើយ​។​ លោ​កថា​ បច្ចុប្បន្ន​កំ​ពុង​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​។​លោក​ជា​មរតក​មនុស្សរស់ ផ្នែកវប្បធម៌ជាតិ​។​

លោក ហេង ឡុង បន្ថែមថា​ បន្ទាប់ពី​ទទួលដំណឹង​នេះដែរ​ឯកឧត្តម កើត ឆែ ក៏បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​៥​លាន​រៀល​ដល់​អ្នកគ្រូ ដួង ម៉ា​រ៉ី ដែល​កំពុងមាន​ជំងឺ​ពុក​ឆ្អឹង​យ៉ាង​ធ្ងន់​បាក់ឆ្អឹង​ខ្នង​៧​កង់​មិន​អាច​ដើរ​បាន​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម