ជីវិតកម្សាន្ដ
ម៉ា ចន្ទបញ្ញា បង្ហាញការសោកស្តាយនិងសុំទោសរៀមច្បង មួន ម៉ារ៉ា ភ្លាមៗព្រោះតែរឿងនេះ
ភ្នំពេញ ៖ តារាចម្រៀងប្រុសលោក ម៉ា ចន្ទបញ្ញា បានបង្ហាញការសោកស្តាយនិងចេញមុខសុំទោសភ្លាមៗដល់រៀមច្បងសិល្បៈលោក មួន ម៉ារ៉ា បន្ទាប់តារាវ័យក្មេងរូបនោះមានការភ្លាំងភ្លាត់នៅក្នុងការចេញបទចម្រៀងCoverកាលពីថ្មីៗនេះ។
ការចេញមុខសុំទោសរបស់តារាចម្រៀងលោក ម៉ា ចន្ទបញ្ញា នេះធ្វើឡើងស្របពេលដែលលោក មួនម៉ារ៉ា បានប្រតិកម្មចំពោះការលើកយកបទចម្រៀងល្បីល្បាញកាលពីប្រមាណជា២០ឆ្នាំមុនរបស់ខ្លួនគឺបទ «បន្លាក្នុងទ្រូង»បកច្រៀងឡើងវិញ ដោយ ម៉ា ចន្ទបញ្ញា មិនបានសុំសិទ្ធិពីម្ចាស់ដើម។

ដោយក្នុងនោះលោក មួន ម៉ារ៉ាបានបញ្ចេញមតិដោយខ្លីថា «រសជាតិម្យ៉ាង តែស្តាយមិនបានប្រាប់បងមុន»។ ភ្លាមៗដែលមានប្រតិកម្មបែបនេះលោក ម៉ា ចន្ទបញ្ញា បានចេញមុខនិយាយបែបនេះថាខ្ញុំមាន រឿងសោកស្ដាយមួយក្រោយចេញបទបន្លាក្នុងទ្រូងនោះគឺមិនបានសុំសិទ្ធិបង ម៉ារ៉ា ដែលគាត់ក៏ជាFri listរបស់ខ្ញុំដែរ(សូមអានcommentខ្ញុំនឹងបញ្ជាក់)។

លោក ម៉ា ចន្ទបញ្ញា ក៏បានបញ្ជាក់មូលហេតុថា «ខ្ញុំភ្លេចឱ្យឈឹងពីសីលធម៌នេះ ព្រោះមួយរយៈនេះ ខ្ញុំមានអាការផ្លូវចិត្តច្រើនដោយសារការងារ។ ពេលឃើញបង ម៉ារ៉ា គាត់Commentខ្ញុំក៏ផ្ញើសារសូមទោសគាត់ភ្លាមតែខ្ញុំពិតជាបាន Mention ក្នុងចម្រៀងនេះដែរថា សូមបញ្ជាក់ថា បទនេះមិនមែនOrigi nal song របស់ខ្ញុំទេតែជាបទដើមរបស់Birdហើ យខ្ញុំយកលំនាំតាមបងម៉ារ៉ា។

លោក ម៉ា ចន្ទបញ្ញា បានបន្ថែមទៀតថា មិនដឹងថា ការUpload errorអីទេវាបែរជាជាប់ចូល Original song playlist របស់ខ្ញុំ ទើបជាប់ពាក្យថាOriginal song playlist នេះ សូមកុំយល់ច្រឡំ។ ខ្ញុំសរសេរថាបទថ្មីមិនមែនសំដៅលើបទនិពន្ធថ្មីទេគឺបទចម្រៀងទើបតែចេញថ្មីឬចេញរបៀបថ្មីហើយនៅចុងកន្ទុយបទទើបជាបទOriginalរបស់ខ្ញុំ អរគុណ»៕
ដោយ ៖ ចាន់រ៉ា





-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ