Connect with us

ព័ត៌មានអន្ដរជាតិ

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

បានផុស

នៅ

មជ្ឈមណ្ឌលឧតុនិយមជាតិវៀតណាម បានបង្ហាញរបាយការណ៍ថា រយៈពេលមិនដល់២៤ម៉ោងផង តំបន់ភាគខាងជើងប្រទេស ត្រូវវាយប្រហារដោយរន្ទះបាញ់ជាង ២៣ ០០០លើក។

(រូបថត៖ បណ្តាញសង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីមជ្ឈមណ្ឌលខាងលើ, រន្ទះបាញ់បានវាយប្រហារចាប់ពីពេលរំលងអធ្រាត្រឈានចូលថ្ងៃសុក្រដល់ព្រឹក ដោយសារតំបន់នោះ ជួបខ្យល់ព្យុះនិងភ្លៀងធ្លាក់ខ្លាំង។

ក្នុងចំណោមខេត្តភាគខាងជើងទាំងអស់ ខេត្តដែលកើតមានរន្ទះបាញ់ច្រើនជាងគេគឺ Phu Tho, Tuyen Quang, Yen Bai និង Ha Giang។

ទន្ទឹមនោះ សារព័ត៌មាន Vietnamnet បានចុះផ្សាយថា «គិតចាប់ពីម៉ោង១:៣០នាទីរំលងអធ្រាត្រ ដល់ម៉ោង៥:០០ព្រឹកថ្ងៃសុក្រ មានរន្ទះបាញ់ ២៣ ២០០លើកកើតឡើង ក្នុងនោះមានទាំងបាញ់លើអាកាសនិងបាញ់មកដី»។

យ៉ាងណា នេះមិនមែនទើបលើកដំបូងឡើយដែលភាគខាងជើងប្រទេសវៀតណាម ជួបរន្ទះបាញ់ច្រើនបែបនេះ ពោលកាលពីខែសីហាឆ្នាំមុន ក៏មានរន្ទះបាញ់ជាង ១ ០០០លើកផងដែរ ដែលវាយប្រហារតំបន់នោះក្នុងរយៈពេលត្រឹម១ម៉ោងប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រឹម២ថ្ងៃ រន្ទះបាញ់សម្លាប់មនុស្ស៦១នាក់ ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម