ព័ត៌មានជាតិ
អាជ្ញាធរស្រុកកោះសូទិន ចុះទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋមកធ្វេីកម្មសិទ្ធិ នៅចំណុចឡូត៍លេខ៨
អាជ្ញាធរស្រុកកោះសូទិនសហការជាមួយមន្ត្រីជំនាញ ចុះទប់ស្កាត់ និងកោះហៅប្រជាពលរដ្ឋដែលទន្ទ្រានដីរដ្ឋមកធ្វេីកម្មសិទ្ធិ នៅចំណុចឡូត៍លេខ៨ ភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិន តំណាងលោក យី វណ្ណៈ អភិបាលស្រុក នៅថ្ងៃទី ២៥ ខែ មេសាឆ្នាំ២០២៥ បានកោះហៅប្រជាពលរដ្ឋដែលបានឈូសឆាយ និងកាប់ទន្រ្ទានដីព្រៃលិចទឹកក្នុងឡូត៍លេខ៨ ភូមិព្រែកចង្ក្រានឲ្យមកធ្វេីកិច្ចសន្យា កុំឲ្យមានការសកម្មភាពបែបនេះទៀត ព្រោះជាដីរដ្ឋ ហេីយខុសច្បាប់។
ទន្ទឹមនឹងនេះដែរ លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិន បានបញ្ជាក់ប្រាប់ថា ក្រោយពីបង្កេីតគណៈកម្មាធិការចំរុះទៅដល់ទីតាំងផ្ទាល់ គឺសង្កេតឃេីញថា មានក្រុមប្រជាពលរដ្ឋចូលទៅឈូសឆាយដីនិងកាប់ទន្រ្ទានដីព្រៃលិចទឹកក្នុងឡូត៍លេខ៨ពិតប្រាកដមែន។

គូសបញ្ជាក់ថា ទំហំដីដែលរងការទន្ទ្រាននៅតំបន់នោះ មានប្រមាណជិត១០០ហិកតា ខណៈបច្ចុប្បន្នតំបន់ខ្លះត្រូវបានប្រជាពលរដ្ឋឈូសឆាយទៅអាស្រ័យផលបណ្តេីរៗដែរ ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅឃុំល្វេ ស្រុកកោះសូទិន ក៏សំណូមពរដល់អាជ្ញាធរគ្រប់ថ្នាក់ គ្រប់ផ្នែក ជួយអន្តរាគមន៍ទប់ស្កាត់ឲ្យខានតែបានចំពោះករណីឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ដេីម្បីជាជំរកសត្វត្រីពងកូននៅរដូវទឹកឡេីងផង៕
អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


