ព័ត៌មានជាតិ
ពលករនៅថៃសន្សំថវិកាបានដើមទុន បង្កើតមុខរបរនៅស្រុកកំណើត រកចំណូលផ្គត់ផ្គង់គ្រួសារ
អតីតពលករនៅប្រទេសថៃ អ្នកស្រី ផល្លី រស់នៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបានសម្រេចចាប់ផ្តើមបើកមុខរបរលក់ដូរនៅក្នុងស្រុកកំណើតវិញ ស្របពេលទីតាំងលក់ដូរអាចរកចំណូលបាន ក្រោយពីទីតាំងល្អាងប្រចៀវភ្នំសំពៅបានក្លាយជារមនីយដ្ឋានដ៏មានសក្តានុពលទាក់ទាញអ្នកទេសចរមកកម្សាន្ត។
អ្នកស្រី ផល្លី បានឲ្យដឹងថា ក្រោយពីអ្នកស្រីនិងស្វាមីមកពីស្រុកថៃ ដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំ បានសង្កេតឃើញតំបន់ទេសចរណ៍ភ្នំសំពៅមានសេដ្ឋកិច្ចអាចរកចំណូល អ្នកស្រីក៏សម្រេចចិត្តបើកមុខរបរលក់ដូរក្នុងស្រុកកំណើតវិញ ខណៈប្តីអ្នកស្រីនៅបន្តធ្វើការនៅប្រទេសថៃមួយរយៈសិន ដើម្បីសន្សំលុយក្រែងបានដើមទុនបន្ថែមទៀត។


ស្រ្តីរូបនេះបានអះអាងថា មួយរយៈក្រោយបើកមុខរបរលក់ដូរឃើញថាលក់ដាច់គ្រាន់បើ ខណៈរាល់ល្ងាចអ្នកស្រីចាប់ផ្តើមរៀបចំលក់ដូរ ហើយភ្ញៀវក្នុងស្រុកមកលេងច្រើនរួមទាំងបរទេសមួយចំនួនផងដែរ។
ស្រ្តីអតីតពលរដ្ឋនៅប្រទេសថៃបានរៀបរាប់បទពិសោធន៍ ក្នុងរយះពេលជាង ២ ឆ្នាំក្នុងការធ្វើជាពលករនៅក្នុងប្រទេសថៃជាមួយស្វាមីគឺមានភាពហត់នឿយ ប៉ុន្តែក៏បានសន្សំប្រាក់បានមួយចំនួនជាដើមទុនមករកមុខរបរក្នុងស្រុកវិញមិនពិបាកពឹងផ្អែកលើការខ្ចីបុលធនាគារ។

បើតាមអ្នកស្រី ផល្លី ការងារនៅស្រុកថៃ អ្នកស្រីនិងស្វាមីដែលធ្វើជាកម្មករសំណង់អាចរកកម្រៃបានចន្លោះពី ១២០ ទៅ ១៥០ បាតប្រាក់ថៃក្នុងមួយថ្ងៃ តែប្តីអ្នកស្រីទទួលបានចន្លោះពី ៤០០ ដល់ ៤៥០ បាតក្នុងមួយថ្ងៃ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា នៅតំបន់រមនីយដ្ឋានភ្នំសំពៅ នៅរយះពេលចុងក្រោយនេះ មានប្រជាពលរដ្ឋក្នុងមូលដ្ឋានលក់ដូរច្រើនទាំងនៅក្នុងផ្សាររាត្រី ទាំងនៅតាមបរិវេណរមនីយដ្ឋាន។
អ្វីដែលលោកត្រូវសំណូមពរដល់អាជីករទាំងនោះ គឺត្រូវចេះរាក់ទាក់ភ្ញៀវ ជាពិសេសជនបរទេសហើយរាល់ទំនិញឬផលិតផលត្រូវលក់ក្នុងតម្លៃមួយសមរម្យដែលអ្នកមកកម្សាន្តអាចទទួលយកបាន ជៀសវាងភ្ញៀវទិញម្តងឈប់ទិញរហូត គឺវាបាត់បង់ទាំងចំនួនអ្នកមកកម្សាន្ត និងបាត់បង់ទាំងផលប្រយោជន៍អ្នកលក់៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


