ព័ត៌មានអន្ដរជាតិ
រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន
ជាថ្មីម្តងទៀត ប្រទេសរុស្ស៊ីបានគំរាមថា សង្គ្រាមលោកលើកទី៣អាចផ្ទុះឡើង ប្រសិនបើអង្គការណាតូ ហ៊ានបញ្ជូនទ័ពទៅអ៊ុយក្រែនមែន ទោះក្នុងនាម «កងរក្សាសន្តិភាព» ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមេសាឆ្នាំ២០២៥។

ការគំរាមនេះគឺចេញពីមាត់លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោក Sergey Shoigu ដោយលោកប្រើសម្តីធ្ងន់ៗថា ពាក្យ «កងរក្សាសន្តិភាព» កំពុងត្រូវបានគេប្រើ ធ្វើជាលេសដើម្បីបិទបាំងគោលបំណងពិតប្រាកដនៃការដាក់ការគ្រប់គ្រងលើអ៊ុយក្រែន និងធនធានរបស់ប្រទេសនេះប៉ុណ្ណោះ។ តាមពិតទៅបើប្រើពាក្យថា «អ្នកឈ្លានពាន» ឬ «អ្នកកាន់កាប់» ប្រហែលត្រូវជាង។ ការចល័តទ័ពបរទេសនៅទីនោះ នឹងនាំឲ្យមានការប៉ះទង្គិចដោយផ្ទាល់រវាងណាតូនិងរុស្ស៊ី ហើយឈានដល់ផ្ទុះសង្គ្រាមលោកលើកទី៣តែម្តង។
ពាក់ព័ន្ធកងរក្សាសន្តិភាពនេះ ត្រូវគេដឹងថា គឺជាចក្រភពអង់គ្លេសនិងប្រទេសបារាំង ដែលចេញមុខចេញមាត់ជាងគេ ក្នុងការប្រមែប្រមូលកងទ័ពបង្កើតជា «ក្រុមចម្រុះឆន្ទៈ» ដើម្បីបញ្ជូនកម្លាំងទៅអ៊ុយក្រែន ក្នុងគោលបំណងរក្សាសន្តិសុខ ពេលណារុស្ស៊ីនិងអ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀងសន្តិភាព។

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសថា ដើម្បីធានាសន្តិសុខនៅអ៊ុយក្រែន ក្រុមចម្រុះនេះមិនមែនត្រឹមដាក់ទ័ពរាប់ម៉ឺននាក់ទេ ប៉ុន្តែក៏នឹងបញ្ជូនយន្តហោះទៅផងដែរ។ លោកអះអាងថា «យើងគាំទ្រអ៊ុយក្រែនទាំងជើងគោកនិងអាកាស ជាមួយប្រទេសអឺរ៉ុបផ្សេងទៀត»។
យ៉ាងណាក្តី ពាក់ព័ន្ធបញ្ហានេះ រុស្ស៊ីតែងព្រមានថា បើអឺរ៉ុបពិតជាដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែនមែននោះ វានឹងបង្កឲ្យមានសង្គ្រាមធំរវាងណាតូ ជាមួយរុស្ស៊ីជាក់ជាមិនខានឡើយ។

សូមជម្រាបថា នេះមិនមែនទើបលើកដំបូងឡើយដែលរុស្ស៊ីព្រមានផ្ទុះសង្គ្រាមលោក បើណាតូ បញ្ជូនទ័ពទៅអ៊ុយក្រែន។ ជាក់ស្តែង អនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev ក៏ធ្លាប់គំរាមដូច្នេះដែរកាលពីខែមីនា។
កាលនោះ លោក Medvedev ព្រមានថា «នាយករដ្ឋមន្ត្រីអង់គ្លេសនិងប្រធានាធិបតីបារាំង ពិតជាឆោតល្ងង់ណាស់។ ពួកគេចង់បញ្ជូនទ័ពនិងជំនួយយោធាទៅឲ្យរដ្ឋណាស៊ីសម័យទំនើបនៅទីក្រុងកៀវ។ នោះមានន័យថា សង្គ្រាមជាមួយណាតូនឹងផ្ទុះឡើង។ ពួកគេគួរពិគ្រោះយោបល់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សិនទៅ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកវិភាគអន្តរជាតិ លើកចំណុចធំ១ ដែល ពូទីន នឹងបញ្ឆេះសង្គ្រាមលោកលើកទី៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


