ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
មីស៊ីលដែលប្រើអំឡុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីលើរដ្ឋធានីកៀវរបស់អ៊ុយក្រែនកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៤ខែមេសា គឺជាមីស៊ីលបាលិស្ទិក KN-23 (KN-23A) របស់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រនេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសនៅលើបណ្ដាញសង្គម X ថា៖ «យោងតាមព័ត៌មានបឋម រុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលិស្ទិកដែលផលិតនៅក្នុងប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារពិសេសរបស់យើងកំពុងផ្ទៀងផ្ទាត់ព័ត៌មានលម្អិតទាំងអស់»។
ពាក់ព័ន្ធនឹងរឿងនេះ រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក ហ្សេលេនស្គី ទេ។ ប៉ុន្តែកន្លងមក រុស្ស៊ី និងកូរ៉េខាងជើង តែងបដិសេធការផ្ទេរអាវុធគ្នា ដែលនឹងបំពានលើការហាមឃាត់របស់អង្គការសហប្រជាជាតិ។
ចារកម្មអ៊ុយក្រែន បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនមីស៊ីលបាលិស្ទិក KN-23 និង KN-24 ចំនួន ១៤៨គ្រាប់ទៅកាន់ប្រទេសរុស្ស៊ីគិតត្រឹមដើមឆ្នាំ២០២៥។
ប្រភពពីយោធាអ៊ុយក្រែន បានឲ្យដឹងថា មីស៊ីល KN-23 (KN-23A) ទាំងនោះអាចបំពាក់ក្បាលគ្រាប់ទម្ងន់រហូតដល់មួយតោន ដែលខ្លាំងជាងមីស៊ីលប្រភេទដូចគ្នារបស់រុស្ស៊ីទៅទៀត។
សូមបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៊ីទៅលើក្រុងកៀវ បានឆក់យកជីវិតមនុស្សអស់ ១២នាក់ និងធ្វើឲ្យ ៩០នាក់រងរបួស។ ក្នុងចំណោមអ្នករងរបួសមានក្មេង១២នាក់អាយុពី១ឆ្នាំកន្លះដល់១៨ឆ្នាំ៕

ដោយ៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


