ជីវិតកម្សាន្ដ
តន្ត្រីករលោកReNoទទួលមរណភាពដោយសារជំងឺរបេងកូនកណ្តុរ និងសួតធ្ងន់ធ្ងរ
តន្ត្រីករវ័យក្មេងលោកReNoបានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ នេះដោយសារជំងឺរបេងកូនកណ្តុរ និងទឹកដក់ក្នុងសួតមិនអាចព្យាបាលសង្គ្រោះជីវិតបាន។
ដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះ បានធ្វើឲ្យអ្នកសិល្ប:រួមអាជីពព្រមទាំងអ្នកគាំទ្រមួយចំនួនធំបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារតន្ត្រីកររូបនេះ។ក្នុងនោះក៏មានការរំលែកទុក្ខជាច្រើនពីមហាជនគ្រប់គ្នាផងដែរ។

បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Numpav Jeanបានរៀបរាប់ទាំងក្តុកក្តួលថា សេចក្ដីសម្រេចថ្ងៃនេះ វេលាម៉ោងនេះ ពួកយើងបានទទួលដំណឹងថា បងប្រុសខ្ញុំ ពួន បារាំង ឈ្មោះក្រៅហៅ ReNo Chhim Phi Ruk បានទទួលមរណភាពនាថ្ងៃទី១០ ខែ០២ ឆ្នាំ២០២២វេលាម៉ោង១១និង០០នាទី។

ប្រភពបានបន្តទៀតថា គ្រួសារខ្ញុំសូមគោរពអញ្ជើញមិត្តភ័ក្ដិបងប្អូនដែលស្រលាញ់រាប់អានបងប្រុសខ្ញុំមកចូលរួមរំលែកទុក្ខកុំបីអាកខានឡើយ។ ចំណែកហ្វេសប៊ុកឈ្មោះ សូលីតា អ៊ុក ក៏បានលើកឡើងថា សូមបងទៅកាន់ទីស្ងប់សុខ បងលែងឈឺចាប់ទៀតហើយ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


