ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសស្វែងរកក្មេងប្រុសលក់លៀសហាលក្រោមតំណក់ទឹកភ្លៀង
បន្ទាប់ពីមានការបង្ហោះចែកចាយនូវឃ្លីបវីដេអូជុំវិញសកម្មភាពដ៏កម្សត់របស់ក្មេងប្រុសម្នាក់ដែលអង្គុយលក់លៀសហាលតាមសំយ៉ាបផ្ទះគេសុខៗហើយស្រាប់ត្រូវដំណក់ទឹកភ្លៀងមកទទឹកជោគទាំងកណ្តាលថ្ងៃត្រង់នេះ ភ្លាមៗនោះគេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងក្តីអាណិតអាសូរគ្រប់គ្នា។

ជាការពិតណាស់ស្របពេលដែលវីដេអូនេះកំពុងត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមអំឡុងពេល២ថ្ងៃនេះ គឺមិនត្រឹមតែផ្ទុះការចាប់អារម្មណ៍ដោយក្តីអាណិតអាសូរនិងកោតសរសើរពីភាពតស៊ូរបស់ប្អូនប្រុសម្នាក់នេះទេ គឺថែមទាំងមានមហាជនជាច្រើនបានប្រកាសស្វែងរកក្មេងប្រុសលក់លៀសហាលរូបនោះដើម្បីផ្តល់ជួនការឧបត្ថម្ភថវិការនិងអំណោងផ្សេងៗផងដែរ។

ដោយឡែកបើចាប់អារម្មណ៍ក្រឡេកមកមើលលើកំពូលតារាចម្រៀងដែលទើបឡើងងារជាឧកញ៉ា ខេមរ: សិរីមន្ត ឯណ្ណោះវិញ គឺទឹកចិត្តរបស់លោកក៏មិនខុសពីអ្នកគាំទ្រនិងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមនោះទេដោយឧកញ៉ាវ័យក្មេងរូបនេះបានប្រកាសស្វែងរកក្មេងប្រុសម្នាក់នេះដើម្បីជួយថវិការផងដែរ។

ឧកញ៉ា ខេមរ: សិរីមន្ត បានបង្ហោះរូបភាពដោយលើកឡើងដូច្នេះថា មានបងប្អូនណាស្គាល់ផ្ទះឬលេខទូរស័ព្ទប្អូនម្នាក់នេះទេ ខ្ញុំពេញចិត្តការតស៊ូរបស់គាត់ចង់ជួយគាត់។ តាមរយ:នេះគេឃើញមានទស្សនិកជនជាច្រើនបានបង្ហាញការគាំទ្រចំពោះទឹកចិត្តដ៏ល្អរបស់លោកឧកញ៉ា ខេមរ: សិរីមន្ត ខណ:ក៏មានការបញ្ជាក់ពីលោក តាំង គឹមឡេង ថា ខ្ញុំបានរកប្អូនប្រុសកាលពីម្សិលមិញឃើញហើយ លេខប្អូនខ្ញុំនិងដាក់ជូន, ០៩៦ ៧៨៩ ២៧ ៤៧ ៕
អត្ថបទ៖ ចា ន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


