Connect with us

ជីវិតកម្សាន្ដ

អតីត​តារាភាពយន្តខ្មែរ លោក យស បូវណ្ណៈ ដឹក​នាំ​ក្រុមរបាំហែរ​ក្បួន​អបអរ​ឆ្នាំថ្មី​នាទីក្រុងឡុងប៉ិច

បានផុស

នៅ

ភ្នំពេញ៖ ទិដ្ឋភាពរបស់បងប្អូនអាណិកជនខ្មែររស់នៅអាមេរិក បាន​នាំគ្នាដង្ហែក្បួនដើម្បីចូលរួមអបអរឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរនាទីក្រុងឡុងប៉ិច។

រូបភាពបង្ហាញអំពីទិដ្ឋភាពរបស់បងប្អូនអាណិកជនខ្មែររស់នៅអាមេរិកនាំគ្នាដង្ហែក្បួន ដើម្បីចូលរួមអបអរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កំពុងត្រូវបានបង្ហោះចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងនាពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដឹកនាំហែរក្បួនរបាំនេះគឺក្រោមវត្តមាន​របស់អតីតតារាសម្តែងជើងចាស់ លោកយស បូវណ្ណៈស្ថិតនៅឯទីក្រុងឡុងប៉ិចសហ រដ្ឋអាមេរិកដើម្បីអបអរឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលឈានចូលមកដល់នាពាក់កណ្តាលឆ្នាំ ២០២២​ខាង​មុខនេះ។

នៅលើគណនីហ្វេសប៊ុកឈ្មោះ Sithary Ly ដែលត្រូវបានគេដឹងថាជាភរិយាលោក យស បូវណ្ណៈ ក៏ បានបង្ហោះដែរថាចូល​ឆ្នាំ​ខ្មែរ​នៅUSAតារាភាពយន្តលោក យស បូវណ្ណៈ​ដឹក​នាំ​ក្រុមរបាំហែក្បួនចូលឆ្នាំខ្មែរក្រុងខ្មែ​ ឡុង​បុិច​ សហរដ្ឋអាមេរិក​ ។ យ៉ាងណា មិញបើតាមការសង្កេតឃើញនៅក្នុងពិធីដង្ហែរក្បួន នោះគឺមានទាំងនិងល្ខោនខោលព្រមទាំងរបាំខ្មែរជាច្រើនទៀត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម