Connect with us

ជីវិតកម្សាន្ដ

តារា K-pop ១០ រូបនេះ មានជាងគេបំផុត ក្នុងវិស័យសិល្បៈកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២២

បានផុស

នៅ

បើនិយាយពីភាពល្បីល្បាញ និងក្បាច់រាំដ៏រស់រវើក គ្មានអ្នកណាម្នាក់ ដែលមិននឹកដល់សិល្បៈកូរ៉េខាងត្បូងឡើយ។ ជាពិសេស គឺភាពមានបានរបស់តារានីមួយៗ រហូតអ្នក​ខ្លះ​មាន​ទ្រព្យ​ច្រើន ​អាច​ធ្វើ​ជា​សេដ្ឋី​ក៏​មាន។

ថ្ងៃនេះ​យើងខ្ញុំ នឹង​លើកឡើង​ពី​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​តារា K-pop ១០រូប មាន​ជាង​គេ​ នៅ​ក្នុង​ឆ្នាំ២០២២នេះ៖

១ IU

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គឺ​ជាតារា K-pop ដែលមានជាងគេបំផុត ដោយ​នាំមុខគេ​ក្នុង​បញ្ជីអ្នក​មាន​ទ្រព្យសម្បត្តិ​សរុប ៤០ លានដុល្លារ។ នាងបានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងឧស្សាហកម្ម K-pop ក្នុង​ឆ្នាំ ២០០៧ ជា​តារា​ចម្រៀង​និង​ជា​តារា​សម្ដែង។ សព្វថ្ងៃនាងមាន​ស្នាដៃ​ជោគជ័យ​ក្នុង​សិល្បៈជាមួយ​នឹង Albums Celebrity ជាAlbumsទី ០៥ ជាការពេញនិយមបំផុតក្នុងឆ្នាំ ២០២២ និងរឿងភាគ Hotel Del Luna, My Mister, Broker ជាដើម។ ក្រៅពីការថតរឿង នាង​ក៏ផ្សាយពាណិជ្ជកម្ម​ជាច្រើនដូចជា Guess, Samsung, Sony Korea និង Chamisul ដែលធ្វើឲ្យ​នាង​រក​ចំណូល​បាន​យ៉ាង​ច្រើន​។ សព្វថ្ងៃ IU​ រស់នៅក្នុង apartmen ដ៏ប្រណិតមួយ ក្នុង​ទីក្រុងសេអ៊ូល។

២ Kim Tae-Hyung (V)

សមាជិក BTS រូបនេះមានទ្រព្យសម្បត្តិសរុប ៣៥ លានដុល្លារ។ V មានអ្នក​តាមដាន ៤០.៤ លាន​នាក់​នៅលើ Instagram សរុប ១៣៥។ គាត់បានទទួលប្រាក់ ៨ លានក្នុងនាមជាសមាជិក BTS និង ៨ លានបន្ថែមទៀតក្នុងនាមជាម្ចាស់ភាគហ៊ុននៅក្នុង Hybe Entertainment ជារៀងរាល់ឆ្នាំ។ គាត់ក៏ជា​ទូត​សុឆន្ទៈឲ្យ​ម៉ាកល្បីៗដូចជា Louis Vuitton, Puma, Fila, Hyundai និង Samsung ។

៣ Jungkook

គាត់បានធ្វើបទចម្រៀងទោលចំនួន ០៣ នៅក្នុងក្រុម BTS ដែលមានចំណងជើងថា Begin, Euphoria និង My Time ដែលជាប់​នៅលើតារាង Billboard Hot 100 ជាបទចម្រៀងដែលលេងយូរជាងគេ។ ទទួលបានប្រាក់ ៨លាន ក្នុងនាមជាម្ចាស់​ភាគហ៊ុននៅក្នុង Hybe Entertainment ហើយ ៨លានជាសមាជិក BTS ថែមទាំងទទួល​បានប្រាក់ចំណូលពីការប្រគំតន្ត្រី។ គាត់ក៏ជាទូតសុឆន្ទៈ​ឲ្យ​ម៉ាកល្បីៗដូចជា Louis Vuitton, Puma, Fila, Hyundai និង Samsung និងម៉ាកផ្សេងទៀត។ បច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិសុទ្ធ ៣០ លានដុល្លារ ។

៤ Suga

ជា​អ្នក​និពន្ធ អ្នក​រ៉េប អ្នក​ផលិត​បទ​ចម្រៀង អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​សមាជិក​ក្រុម BTS។ ចំណែកទ្រព្យសម្បត្តិរបស់គាត់មាន ៣០ លានដុល្លារ។ Suga គឺជាសិល្បករទោលរបស់កូរ៉េតែមួយគត់ដែលបានជាប់ចំណាត់ថ្នាក់កំពូលទាំង 100 សម្រាប់បទចម្រៀង AgustD និង D2 របស់គាត់។ ក្នុងនាមជាផលិតករម្នាក់ មានប្រភពចំណូលបន្ថែមជាមួយនឹង ៨លាន ជាសមាជិក BTS ពីការប្រគំតន្ត្រីទេសចរណ៍ និង ៨ លានជាម្ជាស់ភាគហ៊ុនពី Hybe Entertainment គាត់ជាម្ចាស់ផ្ទះដែលមានតម្លៃ ៣លាន។ គាត់ក៏ជាទូតសុឆន្ទៈឲ្យម៉ាកល្បីៗដូចជា Louis Vuitton, Puma, Fila, Hyundai និង Samsung និងម៉ាកផ្សេងទៀត។

៥ J-Hope

សមាជិកក្រុម BTS រូបនេះត្រូវបានគេដឹងថា លោកមានទ្រព្យសម្បត្តិសុទ្ធពី ២៥ ទៅ ៣០ លានដុល្លារ និង​មានបទចម្រៀងទោល Daydream និង Chicken Noodle Soup ដែលជាប់ក្នុងតារាង Billboard Hot 100 ឬ 200 និងមានអ្នកមើលជាង ៣៥ លានដង។ ក្រៅ​ពី​ចម្រៀង​ទោល J Hope ក៏អាចរក​ចំណូល​បាន ៨ លាន និង ៨ លាន​​ទៀត​ក្នុង​នាម​ជា​ម្ចាស់​ហ៊ុន​ក្នុង Hybe Entertainment។ គាត់ក៏ជាទូតសុឆន្ទៈឲ្យម៉ាកល្បីៗជាច្រើនដូចជា Hyundai, Louis Vuitton, Samsung និង Puma ហើយក៏ជាម្ចាស់ផ្ទះដែលមានតម្លៃ ២.២លាន និងមានតាមដាន ៣៣.៦លាន នៅលើ Instagram ផងដែរ។

៦ Lisa

គឺជាតារា K-pop ដែលទទួលបានជោគជ័យ និងពេញនិយមបំផុតក្នុងឆ្នាំ ២០២២ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធពី ២០ទៅ ២៥ លានដុល្លារ។ នាង​ជា​តារា​រ៉េប អ្នក​រាំ និង​ជា​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​ក្នុង​ក្រុម​ចម្រៀង​ស្រី K-pop ដ៏​មាន​ប្រជាប្រិយ​ភាព Blackpink។ Lisa មានអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក ដោយសារតែទេពកោសល្យ របស់នាង។ Lisa មានការផ្សាយពាណិជ្ជកម្មទោលជាច្រើនពីប្រទេសថៃ បង្កើតប្រាក់ចំណូលយ៉ាងច្រើនដូចជា AIS Thailand, Samsung Galaxy S10, ម៉ាកកូរ៉េ Moonshot សម្រាប់ប្រទេសថៃ និងចិន, Ce line, Bulgari និងច្រើនទៀត។ នាងជាម្ចាស់ YouTube ដែលមានឈ្មោះថា Lilifilm Official ដែលមាន subscribers ៩.៩២ លាននាក់ ហើយ Instagram របស់នាងមានអ្នកតាមដាន ៧៦.៩ លាននាក់។

៧ RM

មេក្រុម BTS នេះក៏មិនធម្មតាដែរលោកត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិពី ២០ ទៅ ២៣ លានដុល្លារ។ គាត់គឺជាតារាចម្រៀងរ៉េប អ្នកនិពន្ធបទចម្រៀង ផលិតករ និងជាអ្នកដឹកនាំក្រុមចម្រៀងប្រុស BTS។ RM បាននិពន្ធបទចម្រៀងជាង ១៣០ បទសម្រាប់ BTS និងក្រុម K-pop Glam ដោយបន្ថែមប្រាក់ចំណូលរបស់គាត់ក្រៅពីការចម្រៀង។​ តារា Kpop រូបនេះក៏មានអ្នកតាមដាន ៣២.៧ លាននាក់ នៅលើ Instagram និងជាទូតសុឆន្ទៈឲ្យម៉ាកល្បីៗជាច្រើនដូចជា Hyundai, Louis Vuitton, Samsung និង Puma។ លោកក៏ជាម្ចាស់​ផ្ទះ​តម្លៃ ៥.៧ លាន​ដុល្លារ​ទទួល​បានប្រាក់ ៨ លាន​ក្នុង​នាម​ជា​ម្ចាស់​ភាគហ៊ុន និង ៨ លាន​ជា​សមាជិក BTS ពី Hybe Entertainment ។

៨ Lee Hyori

គឺជាតារាសម្តែង តារាចម្រៀង ផលិតករ ទូរទស្សន៍ និងជាសកម្មជនដែលមានឈ្មោះថា Nations Fairy ។ នាង​ជា​សមាជិក​នៃ​ឧស្សាហកម្ម K-pop ជំនាន់​ទី​មួយ ដោយជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងបញ្ជីតារា K-pop ដែលមានទ្រព្យសម្បត្តិ និងលេចធ្លោបំផុតដែលមានទ្រព្យសម្បត្តិ ២០ លានដុល្លារ។ នាងក៏ជាទូតសុឆន្ទៈឲ្យម៉ាកយីហោជាច្រើនដូចជា Samsung, Calvin Klein, Adidas, Isa Knox, KB Card ជាដើម។

៩ Sehun

ជាសមាជិកក្រុមចម្រៀង Exo​ ជាអ្នករាំនាំមុខ និងជាអ្នករ៉េប ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធពី ១៥ ទៅ ២០ លានដុល្លារ គាត់ជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងបញ្ជីតារា Kpop កំពូលទាំង ១០ ដែលមានជាងគេដូចគ្នា។ គាត់ក៏ជាទូតសុឆន្ទៈឲ្យម៉ាកសម្លៀកបំពាក់ XXX Zenga ផងដែរ។ ក្រៅពីនេះ គាត់បានក្លាយជាបុរសដំបូងគេដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈ Dior ក្នុងឆ្នាំ ២០២១។ លើសពីនេះ គាត់បានធ្វើជាតារាបង្ហាញម៉ូដសម្រាប់កម្មវិធីបង្ហាញម៉ូតដូចជា Cartier, Berluti, Louis Vuitton, Moncler និងទស្សនាវដ្តីelite។

១០ Jisoo

គឺជាតារាសម្តែង តារាចម្រៀង ម៉ូដែល និងជាសមាជិកនៃក្រុម Kpop ដ៏ល្បីល្បាញ Blackpink ។ នាងទទួលបានចំណាត់ថ្នាក់ទី ១០ ក្នុងចំណោមតារា K-pop ដែលមានទ្រព្យសម្បត្តិច្រើនបំផុត ១៥ លានដុល្លារក្នុងឆ្នាំ ២០២២ ។នាងមានអ្នកតាមដាន Instagram ចំនួន ៥៤.២ លាននាក់ និងជាឯកទូតសុឆន្ទៈនៃម៉ាកគ្រឿងសំអាងម៉ាក Kiss me ឥឡូវនេះកំពុងគាំទ្រផលិតផលជាច្រើនពី Dior រួមទាំងកាបូប-គ្រឿងសំអាងផងដែរ៕

ប្រែសម្រួល៖ សិលា

ចុចអាន៖BTS បំបែកឯតទគ្គកម្ម ឈ្នះពានរង្វាន់ ៣ ក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០២២

ចុចអាន៖តារាចម្រៀងស្រី កូរ៉េ ៥ រូប មិនត្រឹមមានទឹកដមពិរោះ តែក៏សម្ដែងភាពយន្តបានយ៉ាងល្អឥតខ្ចោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣៩ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៥០ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៥៣ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម