ជីវិតកម្សាន្ដ
រួបរឹតដោយជំងឺច្រើនមុខ នាយ ក្តិប ប្រកាសលក់ផ្ទះ ដើម្បីយកលុយដោះបំណុលគេ
ខណ:កំពុងតែមានជំងឺដេកដួលនៅលើកន្ទេល តារាកំប្លែងនាយ ក្តិប ថ្មីៗនេះបានសម្រេចចិត្តប្រកាសលក់ផ្ទះបន្ទាន់ដើម្បីយកប្រាក់សងបំណុលគេក្នុងពេលដែលជំងឺរបស់នាយបន្តយាយីអស់រយ:ពេលជាច្រើនឆ្នាំកន្លងទៅ។
ដំណឹងនៃការប្រកាសដាក់លក់ផ្ទះរបស់តារាកំប្លែងជើងចាស់នាយ ក្តិប យ៉ាងប្រញ៉ាប់បែបនេះ ស្របពេលដែលលោកនិងក្រុមគ្រួសារជួបការលំបាក ហើយខ្វះខាតប្រាក់ដើម្បីដោះបំណុលគេក្នុងទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ។ ម្យ៉ាងទៀតបើនាយមិនលក់ផ្ទះនេះទេ អាចធានានឹងរឹបអូសលក់ផ្ទះឡៃឡុងជាមិនខាន។

បើយោងតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា គ្រាដែលបាននាំយកថវិកាចំនួន២លានរៀលរបស់សប្បុរសជនទៅឧបត្ថម្ភដល់នាយ ក្តិប ដែលកំពុងមានជំងឺស្លាប់មួយចំហៀងខ្លួននោះ លោកក៏បានបង្ហាញពីទិដ្ឋភាពដោយក្តីអាណិតអាសូរដល់នាយ ក្តិប ដែលកំពុងជួបការខ្វះខាតផងដែរ។
លោក អ៊ឹម ជីវ៉ា សុំសំណូមពរដល់ពុកម៉ែបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយមកសងបំណុលគេ បើមិនអ៊ីចឹងទេគេមករឹបអូសផ្ទះលក់ឡៃឡុងហើយ។ បើបងប្អូនចង់ទិញផ្ទះនាយ ក្តិប គឺនៅខាងជើងវត្តខ្ទខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

តារាកំប្លែងនាយ ក្តិប បានបាត់បង់សមត្ថភាពសម្តែង និងបញ្ចប់អាជីពជាតារាកំប្លែងទាំងស្រុង បន្ទាប់ពីមានជំងឺប្រចាំកាយស្លាប់មួយចំហៀងបណ្តាលមកពីជំងឺលើសឈាម ព្រមទាំងជំងឺទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃ ឈាមខួរក្បាលនិងខ្វះឈាមក្នុងបេះដូងជាដើម៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ