Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

បានផុស

នៅ

ស្ទេីរជារៀងរាល់យប់ទៅហេីយដែលប្រជាពលរដ្ឋមិនបានដេកពួនដោយសារតែក្រុមក្មេងទំនេីងមួយក្រុមតែងតែមកអុកឡុកស្រែកឡូឡា​ជិះម៉ូតូបង្ហោះទៅវិញទៅមកបង្កសំឡេងរំខានតាំងពីក្បាលព្រលប់រហូតដល់ទាបភ្លឺ​ ក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែបញ្ហាទាំងនេះ ពលរដ្ឋបានទទូចស្នេីទៅអាជ្ញាធរមានសមត្ថកិច្ចជាច្រេីនលេីកច្រេីនសារមកហេីយដេីម្បីចុះបង្ក្រាបក្រុមក្មេងទំនើងទាំងនេះតែហាក់មិនមានប្រសិទ្ធភាព ដោយមិនឃេីញមានកម្លាំងសមត្ថកិច្ចខាងណាចុះមកបង្ក្រាបនោះទេ​។ ជាក់ស្តែងកាលពីយប់ថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០២៥​ ពលរដ្ឋបានថតពីសកម្មភាពក្រុមក្មេងទាំងនោះបង្ហោះម៉ូតូដដែល។

តាមការលេីកឡេីងរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងឃេីញហេតុការណ៍បានប្រាប់ថា​ ក្រុមក្មេងទំនេីងទាំងនោះបាននាំគ្នាមកប្រមូលផ្តុំគ្នានៅតូបលក់ដូរមួយកន្លែង​ មុខការ៉ាស់ឡានក្រុង​ ក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ជារៀងរាល់យប់ និងបង្កសម្លេងរំខាន​ អ្នកខ្លះកូនខ្ចី​ អ្នកខ្លះប្រពន្ធជិតគ្រប់ខែដោយសារតែក្រុមក្មេងទាំងទេីបមិនបានដេកពួនហេីយអ្នកខ្លះក៏មិនហ៊ានបេីករកស៉ីដល់យប់ជ្រៅដែរដោយសារតែខ្លាចក្រុមទាំងនោះ។

ជុំវិញបញ្ហានេះ លោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ បានទទួលព័តមាននេះរួចហើយ តែលោកមិនបានបញ្ជាក់ពីចំណាត់ការយ៉ាងណានោះទេ។ ចំណែកលោក​ ម៉ន​ វុធី​ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ មិនឆ្លេីយតបអ្វីទាំងអស់។

ទំបីយ៉ាងណា ប្រជាពលរដ្ឋនៅតែទទួចដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសស្នេីដល់​លោក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេត្តាដាក់កម្លាំងចុះបង្ក្រាបក្រុមក្មេងទាំងនោះផង ដើម្បីសុខសុវត្ថិភាពជូនពលរដ្ឋ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម