ជីវិតកម្សាន្ដ
តាស្លេក លេចមុខសាជាថ្មីម្ដងទៀត ក្រោយបាត់ពីសិល្បៈអស់ពេលជាយូរ
តារាកំប្លែងស្ងួតដែលកន្លងមកតែងតែផ្តល់សំណើចសើចក្អាកក្អាយដល់ទស្សនិកជនគ្រប់វ័យ គឺលោកតា ស្លេក បន្ទាប់បាត់មុខសិល្បៈអស់មួយសន្ទុះធំពីក្រុមកំប្លែង ពេលនេះមានដំណឹងថា លោកតាបានឱកាសចូលលេងកំប្លែងវិញហើយ។

ការបាត់មុខកំប្លែងរបស់នាយ ស្លេក អំឡុងពេលចុងក្រោយនោះបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនបង្ហាញក្តីនឹករលឹកដល់រូបគាត់គ្រប់គ្នា។ មិនតែប៉ុណ្ណោះ ក៏មានខ្លះទៀតតែងទន្ទឹងរង់ចាំវត្តមានរបស់តា ស្លេក ចូលលេងកំប្លែងកំដរអារម្មណ៍មហាជនជាថ្មីឡើងវិញផងដែរ។

បន្ទាប់ពីការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ ឥឡូវនេះស្រាប់តែមានដំណឹងថា តារាកំប្លែងជើងចាស់លោកតា ស្លេក បានឱកាសចូលថតសម្តែងឡើងវិញហើយ ជាមួយក្រុមកំប្លែងចាស់ៗរបស់ខ្លួន។ នេះបើតាមការឲ្យដឹងពីតារាកំប្លែងរួមក្រុម គឺនាយ ក្រូច ដែលបានប្រកាសឲ្យដឹង។


នៅលើទំព័រហ្វេសប៊ុករបស់តារាកំប្លែងនាយ ក្រូច កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ម្សិលមិញ បានបង្ហោះរូបភាព ២ សន្លឹកបញ្ជាក់ទៅកាន់មហាជនថា តាស្លេកបានថតវិញហើយនៅអត់ទាន់សប្បាយចិត្តទៀត។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងការអបអរចំពោះការវិលត្រឡប់តារាកំប្លែងជើងចាស់លោក តាស្លេក ក្រោយបាត់មុខមួយរយៈ៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


