ជីវិតកម្សាន្ដ
ទស្សនិកជនកូរ៉េថា Lisa ភ្លេចភាសាកំណើត តែនាងបដិសេធ
តារាចម្រៀង K-pop កញ្ញា Lalisa ជាតារាស្រីមានដើមកំណើតជាជនជាតិថៃ និងបានប្រឡូកក្នុងវិស័យតន្ត្រីកូរ៉េជិត ១០ឆ្នាំមកហើយ។ នាងជាសមាជិកក្រុម BLACKPINK មួយរូបដែលពូកែលើភាសា ដោយអាចនិយាយដល់ទៅភាសា៤គឺ ថៃ កូរ៉េ អង់គ្លេស និងជប៉ុន។

ក្នុងនោះភាសាថៃ កូរ៉េ និងអង់គ្លេស Lisa ស្ទាត់ជំនាញជាងគេ ហើយនាងតែងតែទទួលបានការសរសើរលើជំនាញនិយាយភាសានាពេលកន្លងមក។ យ៉ាងណាមិញ នៅក្នុងកម្មវិធីទូរទស្សន៍មួយនាពេលថ្មីៗនេះ នាងបានបង្កការភ្ញាក់ផ្អើលដល់ទស្សនិកជនយ៉ាងខ្លាំង ព្រោះនាងភ្លេចភាសាថៃ ដែលជាភាសាកំណើតរបស់នាង។
រឿងនេះកើតឡើងនៅពេលដែលក្រុម BLACKPINK បានចូលរួមប្រកួតរាំរបស់ទូរទស្សន៍ JTBC ដែលរៀបចំដោយលោក Doni និងលោក Coni ។


ពេលនោះ ពេលដែលពិធីករស្រែកលេខសូន្យជាភាសាថៃ គ្មានសមាជិកណាម្នាក់ដឹងថាវាជាភាសាអ្វីទេ សូម្បី Lisa បែរច្រឡំថា វាជាពាក្យអង់គ្លេសទៅវិញ។ លុះពេលពិធីករសួរ Lisa ចំៗថា “តើអ្វីទៅជាលេខសូន្យក្នុងភាសាថៃ?” ទើបនាងយល់ន័យ ដឹងកំហុស ហើយលុតជង្គង់ទប់សំណើចតែម្ដង។
យ៉ាងណាមិញ កំហុសមួយនេះ Lisa មិនចាត់ទុកថានាងភ្លេចភាសាកំណើតរបស់ខ្លួននោះទេ វាគ្រាន់តែជាការភ័ន្តច្រឡំប៉ុណ្ណោះ៕


ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


