ជីវិតកម្សាន្ដ
កំពូលតារាកូរ៉េ៣រូប ត្រៀមប៉ះគ្នាក្នុងពាណិជ្ជកម្មរបស់ធនាគារល្បីមួយ
យោងតាមគេហទំព័រ MyDaily នៅថ្ងៃទី ២៥ ខែមិថុនានេះ តារាប្រុស Kang Ho-dong, កីឡាករបាល់ទាត់ Son Heung-min និងស្ដេចចម្រៀង G-Dragon នឹងត្រូវថតពាណិជ្ជកម្មរួមគ្នា (CF) សម្រាប់ក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង Hana Financial Group ដែលនៅទីតាំងមួយនៅ Sangam, Mapo-gu, ទីក្រុងសេអ៊ូល។

យោងតាមប្រភពពីអ្នកខាងក្នុងបានបង្ហើបថា តារាជួរមុខទាំង៣ដួងនេះ គ្រោងថតផ្សាយពាណិជ្ជកម្មជាមួយគ្នានៅថ្ងៃនេះតែម្ដង។ យ៉ាងណា វារឿងដ៏កម្រនិងមិនគួរឲ្យជឿ ដែលទស្សនិកជនបានឃើញតារាលំដាប់កំពូលនៅកន្លែងតែមួយ ហើយមានការរំពឹងទុកជាខ្លាំងសម្រាប់ការសហការគ្នា។
ព្រមជាមួយគ្នានោះ អ្នកទាំងបីធ្លាប់បានថតផ្សាយពាណិជ្ជកម្មរៀងៗខ្លួនពីមុនមក ហើយនេះជាលើកដំបូងដែលពួកគេនឹងបង្ហាញខ្លួនរួមគ្នាក្នុងយុទ្ធនាការតែមួយ ដែលធ្វើឲ្យកិច្ចសហការកាន់តែមានសារៈសំខាន់បំផុត។
ក្រុមហ៊ុន Hana Financial Group បាននឹងកំពុងបន្តស្វែងរកទីផ្សារដោយថាមពលរបស់តារាល្បីៗ។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនបានបង្ហាញ Kang Ho-dong និង Son Heung-min ពីមុនមក ធ្លាប់ជាទូតសុឆន្ទៈឲ្យម៉ាកយីហោមួយនេះរួចមកហើយ ហើយថ្មីៗនេះទើបប្រកាស G-Dragon ជាម៉ូដែលថ្មីបំផុតរបស់ខ្លួនបន្ថែមទៀត។
ជាងនេះទៅទៀត Hana Financial Group ពិពណ៌នាតារាកំប្លែង Kang Ho-dong ជារូបតំណាងនៃភាពជាដៃគូដែលអាចទុកចិត្តបាន ចំណែកឯខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-min ជានិមិត្តសញ្ញានៃភាពជាអ្នកដឹកនាំដែលមានសុខភាពល្អ និង G-Dragon តំណាងឲ្យតួអង្គទាន់សម័យ និងច្នៃប្រឌិត។ លើសពីនេះ តារាចម្រៀង Lim Young-woong បាននិងកំពុងចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌របស់ធនាគារ Hana Bank ដែលត្រូវបានចាត់តាំងជាមុខនៃការពិចារណាដោយចិត្តកក់ក្តៅ។
ការសម្រេចចិត្តក្នុងការសម្ដែង G-Dragon ត្រូវបានប្រកាសជាមួយនឹងសេចក្តីថ្លែងការណ៍ថា ការកំណត់និន្នាការ និងរូបភាពប្រកបដោយភាពច្នៃប្រឌិតរបស់ស្ដេចចម្រៀងK-Pop ដែលបង្ហាញតាមរយៈតន្ត្រីតែមួយគត់របស់គាត់ សមស្របនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន Hana Financial Group ក្នុងការបង្កើតតម្លៃថ្មីនៅក្នុងផ្នែកហិរញ្ញវត្ថុ។
ការជួបជុំគ្នានៃតួអង្គដ៏ល្បីទាំងនេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូរទីផ្សារនោះទេ វាជាតំណាងឲ្យការសហការដែលមានឥទ្ធិពលខ្ពស់ដែលទំនងជាបង្កើតឲ្យមានការភ្ញាក់ផ្អើលទាំងក្នុង និងក្រៅប្រទេសកូរ៉េផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការវែកញែក ក្រោយ Suga បរិច្ចាគប្រាក់ជួយដល់កុមារ រងជំងឺអូទីស្សឹម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


