ជីវិតកម្សាន្ដ
ទោះត្រូវអ្នកគាំទ្រវាយប្រហារលើឆាកនៅវៀតណាម G-Dragon មិនខ្វល់បែរច្រៀងយ៉ាងរំភើយ
ទោះបីជាមានការជ្រៀតជ្រែកលើឆាកកំឡុងពេលប្រគំតន្ត្រីនៅប្រទេសវៀតណាម ក៏តារាចម្រៀងកូរ៉េ G-Dragon នៅតែរក្សាភាពស្ងប់ស្ងាត់ និងប្រកបដោយវិជ្ជាជីវៈ ដោយបានធ្វើឲ្យអ្នកទស្សនាជាច្រើនចាប់អារម្មណ៍ជាមួយនឹងសកម្មភាពនៅលើឆាកសម្ដែង មិនរង្គោះរង្គើសូម្បីតែបន្តិចណាឡើយ។

កាលពីថ្ងៃទី ២១ ខែមិថុនា សមាជិកក្រុម BIGBANG បានឡើងឆាកនៅពហុកីឡដ្ឋានជាតិ My Dinh ក្នុងទីក្រុងហាណូយសម្រាប់ការប្រគំតន្ត្រី K-STAR SPARK ដែលជាការសម្តែងលើកដំបូងនៅក្នុងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ ២០១២មកម៉្លេះ។ ការត្រលប់មកវិញនេះដែរ បានធ្វើឲ្យអ្នកគាំទ្រក្នុងស្រុករំភើបចិត្តយ៉ាងខ្លាំង ដោយកីឡដ្ឋានពោរពេញដោយថាមពល និងការទន្ទឹងរង់ចាំអស់រយៈពេលជាយូរយារ។
G-Dragon បានបញ្ចេញនូវបទចម្រៀងដ៏មានឥទ្ធិពល ដែលរួមបញ្ចូលការចេញផ្សាយចុងក្រោយដូចជា «POWER” «HOME SWEET HOME» «TOO BAD» និងបទដែលអ្នកគាំទ្រចូលចិត្តដូចជា “CRAYON” និង “Crooked” ។ ថ្វីបើមានភ្លៀងធ្លាក់ភ្លាមៗក៏ដោយ ប៉ុន្តែគាត់បានរក្សាវត្តដ៏អង់អាចនៅលើឆាកបង្ហាញជូនដល់ទស្សនិកជនជាច្រើន។
ទោះយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលសម្តែងបទ «Crooked» មានពេលមិននឹកស្មានដល់មួយបានកើតឡើង ពោលគឺអ្នកគាំទ្រម្នាក់បានសម្រុកឡើងទៅលើឆាក។ ជាសំណាងល្អ សន្តិសុខ និងអ្នករាំបានអន្តរាគមន៍ភ្លាមៗ ដើម្បីការពារកុំឲ្យមានការកើនឡើងទៅលើតារាចម្រៀង។ អ្វីដែលលេចធ្លោជាងគេ គឺប្រតិកម្មរបស់ G-Dragon គាត់នៅតែច្រៀង និងធ្វើចលនាយ៉ាងសាមញ្ញដើម្បីឲ្យអ្នកគាំទ្រស្ងប់ចិត្ត ដោយបន្តការសម្តែងដោយភាពរីករាយ។
យ៉ាងណា នេះក៏មិនមែនជាលើកទីមួយទេ ដែល G-Dragon ប្រឈមមុខនឹងស្ថានភាពបែបនេះ។ នៅឯការប្រគំតន្ត្រីទីក្រុងសេអ៊ូលឆ្នាំ ២០១៧ អ្នកគាំទ្រម្នាក់ក៏បានរត់នៅលើឆាក ហើយបានរត់មកអោបរាងកាយរបស់លោកមួយទំហឹង។ឧប្បត្តិហេតុដដែលៗទាំងនេះបានជំរុញឲ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកគាំទ្រ ដែលបានបង្ហាញទាំងការកោតសរសើរ និងការព្រួយបារម្ភលើអ៊ីនធឺណិតថា អ្នកគាំទ្រពិតប្រាកដ នឹងមិនធ្វើបែបនេះទេ ដូច្នេះពួកគេបានស្នើឲ្យសុវត្ថិភាពនិងតឹងតែងជាងមុនដលសិល្បករផ្សេងទៀត។

ថ្វីដ្បិតតែមានការវាយប្រហារពីអ្នកគាំទ្រវៀតណាមក្ដី ប៉ុន្តែលោកមិនបានបញ្ឍប់ការច្រៀងនោះទេ ទោះជាមានភ្លៀងធ្លាក់ចុះមកយ៉ាងជោគជាំក្ដី។ តារាប្រុសនៅតែបង្ហាញនូវសកម្មភាពយ៉ាងក្លាហាន ដោយបញ្ឆេះហ្វូងមនុស្សដោយទឹកចិត្ត និងថាមពលដ៏អស្ចារ្យ។ នោះបានទទួលការសរសើរយ៉ាងព្រោងព្រាត ពីសំណាក់អ្នកគាំទ្រក្នុងប្រទេសវៀតណាមថាលោកពិតជាសក្តិសមជាស្ដេច K-Pop ដូចដែលគេបានលើកឡើងកន្លងមក។
ដំណើរទេសចរណ៍ពិភពលោករបស់ G-Dragon ដែលមានឈ្មោះថា G-DRAGON 2025 WORLD TOUR [Übermensch] បានបន្តនៅទីក្រុងស៊ីដនី ថ្ងៃទី ២ដល់៣ ខែកក្កដា, ទីក្រុង Melbourne ថ្ងៃទី ៦ដល់ថ្ងៃ៧ ខែកក្កដា និងជាបន្តបន្ទាប់ទៀតនៅទីក្រុង តៃប៉ិ កូឡាឡាំពួរ ហ្សាការតា បាងកក ហុងកុង ទីក្រុងនានានៅសហរដ្ឋអាមេរិក និងប៉ារីស៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាប្រុស K-pop ល្បីៗ សុទ្ធតែជាប់ចោទ ពីបទរំលោភសេពសន្ថវៈ និងពេស្យាចារផ្អើលប្រទេសកូរ៉េ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


