Connect with us

ជីវិតកម្សាន្ដ

តារាប្រុស K-pop ល្បីៗ សុទ្ធតែជាប់ចោទ​ ពី​បទ​រំលោភ​សេពសន្ថវៈ និង​ពេស្យាចារផ្អើលប្រទេសកូរ៉េ

បានផុស

នៅ

រឿងអាស្រូវផ្លូវភេទដែលពាក់ព័ន្ធនឹង Moon Tae-il និង Joo Haknyeon បានធ្វើឲ្យមានការខឹងសម្បារជាសាធារណៈចំពោះតារាប្រុស K-pop ដោយបានរម្លឹកឡើងវិញនូវករណីកាលពីអតីតកាលដូចជារឿងអាស្រូវ Burning Sun និងបញ្ហាទំនុកចិត្តកាន់តែស៊ីជម្រៅនៅក្នុងវិស័យកម្សាន្ត។

ជាពិសេស រលកនៃការចោទប្រកាន់ពីបទរំលោភផ្លូវភេទ និងរឿងអាស្រូវផ្ទាល់ខ្លួនពាក់ព័ន្ធនឹងតារាប្រុស K-pop កំពុងធ្វើឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំង ដល់ការជឿទុកចិត្តរបស់សាធារណជន។

តារាប្រុស Moon Tae-il រូបភាព៖koreajoongangdaily
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តារាប្រុស Moon Tae-il ត្រូវបានកាត់ទោសពីបទរំលោភសេពសន្ថវៈធ្ងន់ធ្ងរ

អតីតសមាជិក NCT លោក Moon Tae-il ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ បន្ទាប់ពីរកឃើញថាមានពិរុទ្ធពីបទរំលោភសេពសន្ថវៈធ្ងន់ធ្ងរ ដែលបង្កឲ្យមានការថ្កោលទោសយ៉ាងទូលំទូលាយ។ កាលពីថ្ងៃទី១៨ ខែមិថុនា តុលាការក្រុងសេអ៊ូលកណ្តាលបានបើកសវនាការថា តារាចម្រៀងវ័យ៣១ឆ្នាំ រួមជាមួយនឹងអ្នកស្គាល់គ្នាពីរនាក់រងការចោទប្រកាន់ថា បានចាប់រំលោភស្ត្រីបរទេសម្នាក់ដែលស្រវឹងស្រាជោគជាំនៅឯផ្ទះល្វែងក្នុងទីក្រុង Bangbae-dong បន្ទាប់ពីបានជួបនាងនៅឯតំបន់ Itaewon ប្រហែលម៉ោង ២:៣០ ព្រឹក។

ព្រះរាជអាជ្ញាបានសង្កត់ធ្ងន់លើលក្ខណៈនៃឧក្រិដ្ឋកម្មដែលបានគិតទុកជាមុនដោយចោទប្រកាន់អ្នកទាំងបីថា បានជ្រើសរើសទីតាំងដែលមិនច្បាស់ដើម្បីបំភាន់ជនរងគ្រោះពីការកំណត់អត្តសញ្ញាណកន្លែងកើតហេតុ។ នាពេលនោះ មហាជនបានស្នើតយលាការដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ និងរឹតបន្តឹងការងាររយៈពេល ១០ ឆ្នាំសម្រាប់ Taeil ។

ក្នុងពេលដែលក្រុមច្បាប់របស់ Taeil បានសារភាពថា ទង្វើនេះពិតជាបានកើតឡើងមែន ពួកគេបានអះអាងថា វាមិនមែនជាការគិតទុកជាមុន និងបានប្តឹងឧទ្ធរណ៍សម្រាប់ការបន្ធូរបន្ថយទោសដល់លោក។ ក្រោយមក តារាចម្រៀងបាន​លើក​ឡើង​ពី​របួស​ផ្លូវចិត្ត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កន្លង​មក និង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ដោយ​បង្ហាញ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​នៅចំពោះមុខ​តុលាការ។

សម្រាប់ Taeil បានបង្ហាញខ្លួនដំបូងក្នុងនាមជាសមាជិក NCT U ក្នុងឆ្នាំ ២០១៦ ហើយក្រោយមកបានចូលរួមជាមួយ NCT 127។ បន្ទាប់ពីមានការចោទប្រកាន់ ផលិតកម្ម SM បានប្រកាសពីការដកខ្លួនចេញពីក្រុម ដោយលើកឡើងពីភាពធ្ងន់ធ្ងរនៃឧប្បត្តិហេតុដែលបានកើតឡើង។

២. តារាប្រុស Joo Haknyeon ប្រឈមមុខនឹងការចោទប្រកាន់ពីពេស្យាចារ

នៅថ្ងៃដដែលនោះ Joo Haknyeon សមាជិកក្រុម THE BOYZ ត្រូវបានដកចេញពីក្រុម ចំពេលមានជម្លោះកាន់តែខ្លាំងឡើងជុំវិញរឿងអាស្រូវពាក់ព័ន្ធនឹងអតីតតារាសម្តែង AV Asuka Kirara ។ របាយការណ៍បានអះអាងថា អ្នកទាំងពីរបានជួបគ្នានៅបារតូក្យូមួយកាលពីថ្ងៃទី ៣០ ឧសភា ហើយត្រូវគេឃើញអោប និងបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា។

ទោះបីជាមិនទាន់មានការចោទប្រកាន់តាមផ្លូវច្បាប់ក៏ដោយ ក៏ពាក្យបណ្តឹងផ្លូវការមួយត្រូវបានដាក់ជូនតាមរយៈវិបផតថលញត្តិស៊ីវិលរបស់រដ្ឋាភិបាលកូរ៉េ ដោយស្នើសុំឲ្យមានការស៊ើបអង្កេតលើអំពើពេស្យាចារនៅបរទេសដែលអាចកើតមាន និងការពាក់ព័ន្ធរបស់ទីភ្នាក់ងារនេះ។

ក្រោយមក OneHundred ដែលជាភ្នាក់ងាររបស់តារាចម្រៀងវ័យក្មេង បានធ្វើសកម្មភាពយ៉ាងឆាប់រហ័សដោយប្រកាសពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់គាត់ និងចេញការសុំទោសជាសាធារណៈភ្លាមៗ។ ក្នុងនោះភ្នាក់ងារបាន បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ពេស្យាចារ​តាម​បណ្តាញ​សង្គមថា ឧប្បត្តិហេតុទាំងនេះបានធ្វើឲ្យមានការព្រួយបារម្មណ៍ជាសាធារណៈអំពីការប្រព្រឹត្តិខុសផ្លូវភេទម្តងហើយម្តងទៀតក្នុងចំណោមតារាប្រុស ដែលវាមានភាពស្រដៀងគ្នាទៅនឹងរឿងអាស្រូវក្លឹប Burning Sun ដ៏ល្បីល្បាញកាលពីឆ្នាំ ២០១៩។

ក្រៅពីតារាប្រុសកូរ៉េប៉ុន្មានរូបខាងលើ ក្នុងនោះក៏មានតារា K-pop ផ្សេងទៀតដែលជាប់ព័ន្ធរឿងអាស្រូវផ្អើលប្រទេស

-Seungri ក្រុម Big Bang ជាប់ទោស១,៥ ឆ្នាំ ចោទប្រកាន់ពីបទ មេខ្លោងធំក្នុងអំពើពេស្យាចារ និងល្បែងស៊ីសងខុសច្បាប់។

-Jung Joon-young៖ ជាប់ទោស៥ឆ្នាំ ចោទប្រកាន់ពីបទ រំលោភបូក និងថតរឿងខុសច្បាប់។

-Choi Jong-hoon ក្រុម FT Island ជាប់ទោស ២,៥ ឆ្នាំ ចោទប្រកាន់ពីបទ ស្រដៀងអ្នកខាងលើ។

-Himchan ក្រុម B.A.P ជាប់ទោស ៣ ឆ្នាំ ចោទប្រកាន់ពីបទ រំលោភផ្លូវភេទ និងការថតរឿងខុសច្បាប់។

យ៉ាងណាមិញ ផ្អែកទៅលើរឿងអាស្រូវនាពេលថ្មីៗនេះ បានអង្រួនការជឿទុកចិត្តដ៏ផុយស្រួយរួចទៅហើយចំពោះតារាប្រុសរបស់ K-pop។ ជាពិសេស ឧស្សាហកម្មនេះប្រឈមនឹងការអំពាវនាវជាថ្មីសម្រាប់តម្លាភាព កំណែទម្រង់ និងការការពារកាន់តែខ្លាំងសម្រាប់ជនរងគ្រោះ។ ទាំងករណីរបស់តារាចម្រៀង Taeil និង Haknyeon សុទ្ធតែស្ថិតនៅក្រោមការត្រួតពិនិត្យជាសាធារណៈយ៉ាងធ្ងន់ធ្ងរ អ្នកគាំទ្រ និងអ្នករិះគន់ដូចគ្នា ទាមទារឲ្យភ្នាក់ងារពួកគេរៀងៗខ្លួន និងអាជ្ញាធរចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារកុំឲ្យប្រវត្តិសាស្ត្រកើតឡើងច្រំដែរ៕

ទី១Seungri, ទី២ Jung Joon-young និងចុងក្រោយ Choi Jong-hoon, រូបភាព៖kbizoom

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖១៩ឆ្នាំក្នុងទ្រនំ YG ទីបំផុត Yoo In-na សម្រេចចិត្តផ្លាស់ប្ដូរភ្នាក់ងារថ្មីភ្លាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម