Connect with us

ជីវិតកម្សាន្ដ

មាស នីតា គ្រងឈុតប្រពៃណីមិនត្រឹមតែស្រស់ស្អាត ថែមទាំងរំលេចពីអត្តចរិតស័ក្តិសមជានារីខ្មែរ

បានផុស

នៅ

អ្នកគាំទ្របានដឹងហើយថា តារាចម្រៀងល្បីឈ្មោះតាមរយៈការCover បទចម្រៀង”ផ្លូវណាទៅផ្ទះម៉ែក្មេក” និងជាអតីតបេក្ខនារីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកកញ្ញា មាស នីតា ថ្វីត្បិតនាងមិនអាចក្តាប់បានឱកាសក្លាយជាម្ចាស់ពានក៏ពិតមែន តែបច្ចុប្បន្ន នីតា គឺមានទីផ្សារការងារច្រើនគួរឲ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការកត់សម្គាល់ រយៈពេលចុងក្រោយនេះ ពោលគឺចាប់តាំងពីបានបញ្ចប់ការប្រឡងរហូតមកដល់ពេលបច្ចុប្បន្ន កញ្ញា ពៅ ស្រីមាស ឬហៅថា មាស នីតា គឺទទួលបានទីផ្សាការងារថតសម្អាងការជាបន្តបន្ទាប់។ ម្យ៉ាងទៀតរាល់ការ គ្រងឈុតសម្លៀកបំពាក់កូនក្រមុំរបស់ កញ្ញា មាស នីតា មើលទៅពិតជាស្អាតប្លែកភ្នែក និងទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់មហាជន និងអ្នកគាំទ្ររបស់កញ្ញាផងដែរ។

មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រកាន់ចាប់អារម្មណ៍ និងសរសើរនោះ គឺកញ្ញា មាស នីតា បានទម្លាយសារផ្ទាល់ខ្លួនមួយចំនួនជាការដាស់តឿនខ្លួនឯង និងអ្នកគាំទ្ររនូវចំណុចល្អៗជាច្រើន។ តាមរយៈខ្លឹមសាររបស់ កញ្ញា មាស នីតា បានលើកឡើងថា «កុំធ្វើជាមនុស្សស្រីដែលស្អាតតែមុខមាត់ ល្អឆើតតែសម្រស់ ឡូយបានត្រឹមតែរាងរៅខាងក្រៅ តែត្រូវធ្វើជាស្ត្រីដែលមានឯករាជ្យ ចាស់ទុំ ចិត្តគំនិតស្រស់ស្អាតចេញពីខាងក្នុង»។

តារាចម្រៀងស្រីដែលធ្លាប់តែឆ្លងកាត់ប្រវត្តិកម្សត់រហូតតស៊ូបានក្លាយជាស្ត្រីរឹងមាំ កញ្ញា មាស នីតា បន្តទៀតថា អ្វីដែលសំខាន់គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការងារដែលអាចរកប្រាក់ចំណូលបានដោយកម្លាំងញើសឈាម និងប្រាជ្ញាស្មារតីរបស់យើងខ្លួនឯង។

ត្រូវចាំថា ស្ត្រីជោគជ័យគឺត្រូវតែមានសេរីភាពទាំងផ្លូវកាយ និងផ្លូវចិត្ត និងមានអ្វីៗ ដែលរកបានមកដោយខ្លួនឯង ហើយក៏ជាស្ត្រីដែលមិនទៅពាក់ព័ន្ធរញ៉េរញ៉ៃក្នុងរឿងស្នេហា មនុស្សស្រីល្អពិត គឺស្ថិតលើចិត្តគំនិត អាកប្បកិរិយា មារយាទរបសនាង!។ នេះជាសម្តីលើកឡើងបន្ថែមរបស់កញ្ញា មាស នីតា៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម