ជីវិតកម្សាន្ដ
ស្ថាបនិក MGI សម្រេចតែងតាំង Miss Grand ហ្វីលីពីន ក្នុងតំណែងលំដាប់រងទី ៥
កាលពីពេលថ្មីៗនេះ Miss Grand International បានប្រកាសជាផ្លូការ ថា Miss Grand ហ្វីលីពីន នឹងក្លាយជាបវកញ្ញាលំដាប់រងទី៥ ជំនួសបវរកញ្ញាតំណាងប្រទេស Mauritius ដែលបានលាលែងពីតំណែង។

ជាមួយគ្នានេះដែរ នៅលើទំព័រហ្វេសបុករបស់ Miss Grand International បានបញ្ជាក់ដោយសរសេរខេបសិនថា “Miss Grand International សូមប្រកាសតែងតាំង Roberta Angela Tamondong ដែលជា Miss Grand Philippines 2022 ជាលំដាប់រងទី៥ នៃ Miss Grand International 2022។ នាងនឹងក្លាយជាផ្នែកមួយនៃ Top10 ហើយនឹងបន្តបេសកកម្មរបស់នាងជាមួយក្រុម MGI សម្រាប់ពេលមួយឆ្នាំ។ សូមអបអរសាទរ និងស្វាគមន៍ចំពោះក្រុមគ្រួសារ GRAND។”

ដោយឡែក មុនពេលឈានដល់ការតែងតាំងបវរកញ្ញាហ្វីលីពីន លោក Nawat Itsaragrisil ដែលជាស្ថាបនិក Miss Grand International បានឡាយលើគណនីផ្ទាល់របស់លោកថា លោកនឹងពិចារណាប្រគល់តំណែងនេះទៅកាន់ Miss Grand វៀតណាមនាង Doan Thien An ប្រសិនបើផេកផ្លូវការ Miss Grand International អាចទទួលបានអ្នកតាមដាន ៧លាននាក់ លោកនឹងពិចារណាលើតំណែងនេះឲ្យនាងភ្លាមៗ។

សូមរម្លឹកដែរថា កាលពីរាត្រីថ្ងៃ ២៥ តុលា ដែលជាវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand International 2022 ធ្វើឡើងនៅឥណ្ឌូណេស៊ី និងរកឃើញម្ចាស់មកុដថ្មី បានទៅលើបវរកញ្ញាមកពីប្រទេសប្រេស៊ីល នាង Isabella Meninខណៈលំដាប់រងលេខ ១ បវកញ្ញា ថៃ លេខ២ ឥណ្ឌូណេស៊ី លេខ៣ វេណេស៊ុយអេឡា និងលេខ៤ សាធារណរដ្ឋឆេក។ ចំណែកឯលំដាប់រងលេខ៥ មាន កម្ពុជា កូឡុំប៊ី ព័រតូរីកូ អេស្ប៉ាញ និងហ្វីលីពីន៕


ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថាបនិក Miss Grand International លោក Nawat ដាក់ចំៗលែងទុកមុខឲ្យ វៀតណាម
ចុចអាន៖Bella Ranee ទម្លាយមូលហេតុ រាងកាយកាន់តែស្គមស្គាំង ដូចតារាស្រីៗដទៃទៀត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


