ជីវិតកម្សាន្ដ
តារាសម្ដែងប្រុស ៧ រូប នៅ Single មកទល់ពេលនេះ
នៅប្រទេសថៃមានតារាប្រុសសង្ហាៗ បូករួមទាំងសមត្ថភាពការងារល្អ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលង់ស្រលាញ់ និងចង់ដឹងថា តើនារីណាជាគូប្រចាំចិត្តរបស់ពួកគេ។ ក្នុងនោះមានតារាប្រុសៗមកពីប៉ុស្តិ៍ផ្សេងៗគ្នា ហើយក៏ពុំមានគូគាប់ទ្រនាប់ចិត្តអស់រយៈពេលជាយូរណាស់មកហើយ។
តារាសម្ដែងប្រុសទាំង ៧ រូបនេះមានដូចជា៖
១ Kanawut Traipipattanapong ឬ Gulf

មិនថាតារារូបនេះធ្វើអ្វី ក៏តែងមានអ្នកគាំទ្រមកគាំទ្ររូបគេជានិច្ច។ Gulf មានការងារដ៏អស្ចារ្យ ទាំងរឿងល្ខោននិងព្រឹត្តិការណ៍ រួមទាំងការរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រនៅក្រៅប្រទេស។ លើសពីនេះ Gulf មិនដែលមានព័ត៌មានជាមួយមនុស្សស្រីនោះទេ។
២ Bright Vachirawit

Bright Vachirawit គឺជាតារាកំពូលនៃឧស្សាហកម្មកម្សាន្តនាបច្ចុប្បន្ននេះ ខណៈលោកត្រូវបានគេដឹងថា មានចំនួនអ្នកតាមដាននៅលើ IG កើនឡើងដល់ ១០ លាននាក់ហើយ។ លោកក៏ក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោដំបូងគេរបស់អាស៊ី សម្រាប់ម៉ាកយីហោពិភពលោកថែមទៀត។ ការងារដ៏ច្រើនសន្ធឹកនេះហើយ ដែលធ្វើឲ្យ Bright Vachirawit មិនមានសង្សារ ឬពាក់ព័ន្ធនឹងតារាស្រីរូបណាឡើយ។
៣ Mik Thongraya

Mik តែងធ្វើដំណើរឆ្ពោះទៅមុខ ដោយទទួលការងារសម្ដែងជាបន្តបន្ទាប់មិនសម្រាកឡើយ ក្រោយពីបញ្ចប់ស្នេហ៍ចាស់ជាមួយតារាសម្ដែង Bow Maylada លោកនៅតែដើរទៅមុខ ដើម្បីប្រមូលប្រាក់ ហើយ Mik Thongraya ក៏ធ្លាប់និយាយថា ជីវិតពេលនេះគឺសប្បាយចិត្តខ្លាំងណាស់ និងត្រូវដើរទៅមុខជានិច្ច។
៤ Pong Nawa

តារាសម្ដែងជើងចាស់រូបនេះ នៅលីវជាយូរមកហើយ។ ប៉ុន្តែជីវិតលោកនៅតែប្រើពេលសប្បាយជាមួយមិត្តភ័ក្ដិ ដោយមិនខ្វល់ខ្វាយនឹងការមានគូជីវិតឡើយ។ ប៉ុន្តែលោកតែងមានពាក្យចចាមអារ៉ាម ទាក់ទងនឹងមនុស្សស្រីចេញមកឲ្យឃើញជាប្រចាំ ខណៈ Pong Nawa តែងបដិសេធថាមិនមែនជាគូស្នេហ៍លោកឡើយ។ ទោះយ៉ាងណា ហ្វេនតែងរង់ចាំតាមដានថា នារីណានឹងមានសំណាង លោកព្រមបង្ហាញមុខដល់សាធារណជន។
៥ Warintorn Panhakarn

ជាតួឯកប្រុសដែលមានមន្តស្នេហ៍ និងមានវីរនារីៗឆាតមកញ៉ែញង់ជាមួយរូបលោកជានិច្ចកាល ប៉ុន្តែបុរសនោះបានត្រឹមតែញញឹមនិងប្រាប់មហាជនថាជាមិត្តធម្មតា។ យ៉ាងណាអ្នកគាំទ្រនៅតែទន្ទឹងរង់ចាំមើលថា តើគូជីវិត Warintorn Panhakarn ជានរណា។
៦ Thanavat Vatthanaputi

តួឯកប្រុសក្នុងរឿង “បុព្វេសន្និវាស” រូបនេះ ត្រូវបានគេដឹងថា លោកនៅលីវជាយូរមកហើយ ។ ទោះបីជាមានមនុស្សជាច្រើនអបអរចំពោះទំនាក់ទំនងជាមួយ Bella។ ប៉ុន្តែអ្នកទាំងពីរនៅតែទទូចថា គ្រាន់តែជាបងប្អូននិងមិត្តរួមការងារនឹងគ្នាតែប៉ុណ្ណោះ។
៧ James Ma

តារាសម្ដែង James Ma ត្រូវបានគេដឹងថាលោក កូនអ្នកមានទ្រព្យម្នាក់នៅថៃ និងព្រមទាំងមានអត្តចរិតល្អទាំងក្នុងនិងក្រៅឆាក ហើយក៏ឧស្សាហ៍ព្យាយាមក្នុងការងារផងដែរ។ យ៉ាងណាមិញ រឿងព័ត៌មានជាមួយស្រីៗ គេកម្រឃើញណាស់ជាពិសេសលើប្រព័ន្ធផ្សព្វផ្សាយសង្គមតែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយឈុតរបស់ Kimberly ពីទីក្រុង London ដឹងតម្លៃហើយភ្ញាក់ផ្អើល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


