ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងថៃ ផ្ទុះទៀតហើយ! ខ្មាន់កាំភ្លើងមួយក្រុម បើកការវាយប្រហារលើមន្ត្រីល្បាត ១២នាក់
ភាគខាងត្បូងប្រទេសថៃ កើតមានចលាចលឥតឈប់ ដោយចុងក្រោយនេះ ជនផ្តាច់ខ្លួនមួយក្រុម មានប្រដាប់ដោយអាវុធ និងគ្រាប់បែក បានបើកការវាយប្រហារលើមន្ត្រីល្បាត ចំនួន ១២នាក់ នៅឧទ្យានមួយ ក្នុងខេត្ត Narathiwat ប៉ុន្តែ មន្ត្រីទាំងនោះ អាចរួចរស់ជីវិតបាន។

តាមការផ្សាយរបស់ Amarin, ការផ្ទុះអាវុធនេះ កើតឡើងនាវេលាម៉ោង ២:៤០នាទី រសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិលេខ៧ ឃុំ Riko នៃស្រុក Suai Padi។
យោងតាមសេចក្តីរាយការណ៍ មន្ត្រីទាំង ១២នាក់នេះ គឺមកពីក្រុមល្បាតឧទ្យាន Budo-Suai Padi ដែលត្រូវរងការបាញ់ប្រហារយ៉ាងសន្ធាប់ ពីសំណាក់ក្រុមផ្តាច់ខ្លួនមូស្លីម ប៉ុន្តែមិនបញ្ជាក់ថា មានគ្នាប៉ុន្មាននាក់ឡើយ។
យ៉ាងណា មិនមាននរណាម្នាក់ បាត់បង់ជីវិតឡើយ ហើយភ្លាមៗ ពួកគេត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ដោយមានជំនួយពីទាហាន ឈរជើងក្នុងតំបន់។

ពាក់ព័ន្ធរឿងនេះ អាជ្ញាធរថៃ អះអាងថា ពួកគេកំពុងតាមចាប់ខ្លួន ខ្មាន់កាំភ្លើងមួយក្រុមនោះ និងបើកការស៊ើបអង្កេត ជាបន្ត។
មុននេះ នៅភាគខាងត្បូងប្រទេសថៃដដែល ប៉ុន្តែក្នុងខេត្ត Yala ឯណោះ, គ្រាប់បែកតាមចិញ្ចើមផ្លូវ បានផ្ទុះក្បែរសាលារៀន ក្នុងស្រុក Raman វាយប្រហាររថយន្តប៉ូលិស ធ្វើឲ្យក្រឡាប់ ប៉ុន្តែមិនមានមនុស្សស្លាប់ឡើយ ខណៈសំឡេងផ្ទុះយ៉ាងទ្រហឹង ធ្វើឲ្យក្មេងៗជាកូនសិស្សភិតភ័យ និងឆោឡោ ហើយបុគ្គលិកសាលារៀន បាននាំពួកគេ ទៅកាន់បន្ទប់សុវត្ថិភាព ព្រោះតែមានហានិភ័យខ្លាំងពេក។
ការវាយប្រហារនោះ បណ្តាលឲ្យប៉ូលិស ២នាក់ ព្រមទាំងជនស៊ីវិល ម្នាក់ រងរបួស ប៉ុន្តែុមិនមានមនុស្សស្លាប់ទេ។

កាលពីដើមខែនេះ មន្ត្រីវ័យក្មេងម្នាក់ ក៏ត្រូវបាត់បង់ជីវិតដែរ ក្នុងការវាយប្រហារពីសំណាក់ ក្រុមផ្តាច់ខ្លួន។ រូបគេមានឈ្មោះ Wuttipong Chumchua ដែលជាមន្ត្រីល្បាតស្ម័គ្រចិត្ត បានស្លាប់ដោយសាររបួសគ្រាប់កាំភ្លើងធ្ងន់ធ្ងរពេក នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦។
មន្ត្រីវ័យក្មេងរូបនេះ ត្រូវក្រុមផ្តាច់ខ្លួន បាញ់ប្រហារពេលចុះល្បាត នៅភូមិ Ruepoh ក្នុងឃុំ Dusongnyo នៃស្រុក Chanae ខេត្ត Narathiwat។ រូបគេរងរបួសធ្ងន់ ប៉ុន្តែក្រោយមក ត្រូវប្រកាសថាស្លាប់ នៅមន្ទីរពេទ្យ។
សូមជម្រាបជាថ្មី ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ គឺកើតឡើងនៅក្នុងខេត្តចំនួន៤ ដូចជា Narathiwat, Pattani, Yala និង Songkhla ដែលអូសបន្លាយពេល អស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ ចេញពីប្រវត្តិសាស្ត្រនយោបាយ និងសាសនា។
យោងតាមតួលេខចុងក្រោយ ពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


