ជីវិតកម្សាន្ដ
រូបរាងថ្មីរបស់ Song Hye Kyo អ្នកគាំទ្រទប់សរសើរសម្រស់មិនបាន
Song Hye Kyo បានបញ្ចេញរូបរាងថ្មីស្អាតមិនធម្មតាជូនដល់អ្នកគាំទ្រ មុននឹងភាពយន្តដ៏ល្បីល្បាញ “The Glory” វគ្គ២ ត្រៀមនឹងចាក់បញ្ចាំងម្ដងទៀត ហើយនេះគឺជាសម្រស់ដ៏ស្រស់ស្អាតមិនធ្លាប់ឃើញឡើយ។

ត្បិតថាតារាសម្ដែងកូរ៉េខាងត្បូងរូបនេះមានអាយុ៤១ឆ្នាំក្ដី ប៉ុន្តែបើនិយាយពីសម្រស់របស់នាងគឺតែងតែលេចធ្លោលើបណ្ដាញសង្គមជានិច្ចកាល។ជាពិសេសនោះគឺតាំងពីភាពយន្ត “The Glory” វគ្គ១បានបញ្ចាំងទូទាំងពិភពលោកមក Song Hye Kyo ហាក់ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងក្លាលើសមុនថែមទៀត។

យ៉ាងណាមិញនៅក្នុងរូបភាពដ៏ស្រស់ស្អាតរបស់ Song Hye Kyo ពាក់អាវកក្អម និងស្លៀកខោពណ៌ទឹកក្រូចរលោងដូចនារីសម័យមុន ថែមទាំងយកដៃច្រត់ចង្កាធ្វើទឹកមុខគួរឲ្យក្នាញ់ថែមទៀត។ ភ្លាមៗនោះដែរអ្នកគាំទ្រជាច្រើនបានសម្រុកចូលមកបញ្ចេញមតិលើអ្នកមេម៉ាយចាយរាង Song Hye Kyo ថា ពិតជាស្អាតនិងសក្ដិសមជាតារាជើងចាស់ពិតៗ។

សូមបញ្ជាក់ផងដែរថា អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ Song Hye Kyo ត្រៀមវិលមកចាក់បញ្ចាំងឡើងវិញជាមួយនឹងរឿងភាគថ្មី ‘The Glory’ រដូវកាលទី ២ សម្ដែងដោយតារាប្រុស Lee Do Hyun’ ហើយនឹងត្រូវចេញផ្សាយនាថ្ងៃទី ១០ ខែមីនា ខណៈភាគដំបូងទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់ហ្វេនទូទាំងពិភពលោក។ ភាពល្បីល្បាញលឿនដូចជាកាំជ្រួច បានបណ្ដាលឲ្យ Song Hye Kyo ទទួលបានតម្លៃខ្លួនប្រហែល ២០០លានវ៉ុនក្នុងមួយវគ្គ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្ស ៣ នាក់រងរបួស ពេលថតកម្មវិធី Squid Game: The Challenge
ចុចអាន៖បណ្ដាញអ៊ីនធឺណិតទម្លាយរូបភាព Song Joong Ki កាលឡើងកម្មវិធីដំបូង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


