ជីវិតកម្សាន្ដ
ក្រោយមានពាក្យចចាមអារ៉ាមលែងលះប្តីប្រពន្ធ Hyun Bin ព្រមានចាត់វិធានការតាមផ្លូវច្បាប់
បន្ទាប់ពីមានពាក្យចចាមអារ៉ាមលែងលះគ្នាប្តីប្រពន្ធតារាសម្ដែងកូរ៉េខាងត្បូង Hyun Bin និង Son Ye-jin បានព្រមានថា ពួកគេនឹងប្តឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានអាក្រក់ដែលប៉ះពាល់ដល់ជីវិតអាពាហ៍ពិពាហ៍។

ក្រោយពីតារាសម្តែង Hyun Bin បានប្រកាសច្រានចោលនៅពាក្យចចាមអារ៉ាមមិនពិតថាពួកគេសម្រេចចិត្តលែងលះគ្នា ដែលនេះជាព័ត៌មានក្លែងក្លាយធ្វើឲ្យលោកនិងភរិយាមិនសប្បាយចិត្តនោះទេ។ ជាមួយគ្នានេះ ខាងផលិតកម្មរបស់ Hyun Bin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាននិងមិនពិត។ យើងកំពុងបន្តតាមដានពាក្យចចាមអារ៉ាមនេះ ហើយគ្រោងនឹងចាត់វិធានការផ្លូវច្បាប់បន្ទាប់ពីបានពិនិត្យមើលបញ្ហាផ្ទៃក្នុង” ។

ទន្ទឹមនឹងនោះ ខាងផលិតកម្មរបស់ MSteam Entertainment របស់តារាសម្ដែង Son Ye Jin ក៏បានសង្កត់ធ្ងន់ថា “នេះពិតជាព័ត៌មានក្លែងក្លាយ។ យើងបានស្នើសុំឱ្យ Youtube លុបវីដេអូនេះ។ យើងនឹងចាត់វិធានការជាច្រើន រួមទាំងវិធានការផ្លូវច្បាប់ប្រឆាំង នឹងអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាម”។

សូមជម្រាបដែរថា Hyun Bin និង Son Ye Jin បានរៀបការនៅ ខែមីនា ឆ្នាំ ២០២២ ក្នុងខែ មិថុនា គូស្នេហ៍មួយគូនេះបានបញ្ជាក់ថា ពួកគេកំពុងរៀបចំស្វាគមន៍កូនដំបូងដោយ Son Ye Jin បានផ្តល់កំណើតដល់កូនប្រុសដំបូងរបស់នាងនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំដដែល ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ប្ដីប្រពន្ធ HyunBin ច្រានចោលពាក្យចចាមអារ៉ាមថា ពួកគេលែងលះគ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ព័ត៌មានជាតិ៩ ម៉ោង មុន
អ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងណា ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកផ្ទះពលរដ្ឋ?
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ