ជីវិតកម្សាន្ដ
ប្ដីប្រពន្ធ HyunBin ច្រានចោលពាក្យចចាមអារ៉ាមថា ពួកគេលែងលះគ្នា
តារាសម្ដែងកូរ៉េខាងត្បូង Hyun Bin និង Son Ye-jin បានប្រកាសច្រានចោលនៅពាក្យចចាមអារ៉ាមមិនពិតថា ពួកគេសម្រេចចិត្តលែងលះគ្នា ដែលនេះជាព័ត៌មានក្លែងក្លាយធ្វើឲ្យលោកនិងភរិយាមិនសប្បាយចិត្តនោះទេ។

យោងតាមវីដេអូដែលល្បីនៅលើ YouTube ថ្មីៗនេះ បានបញ្ជាក់ថាអាពាហ៍ពិពាហ៍របស់តារាសម្ដែង Hyun Bin និង Son Ye Jin កំពុងតែមានបញ្ហា ហើយ Ye Jin គ្រោងនឹងដាក់ពាក្យលែងលះជាមួយ Hyun Bin នៅខែក្រោយ ។ ជាពិសេសមានមុននេះ កាលពីថ្ងៃទី ១៤ កន្លងទៅ មានវីដេអូមួយត្រូវបានបង្ហោះដែលមានចំណងជើងថា “តារាសម្តែង Hyun Bin និងភរិយាបានលែងលះគ្នា បន្ទាប់ពីរៀបការបាន ៦ ខែ!” ។

វីដេអូនេះមានខ្លឹមសារអះអាងថា Hyun Bin និង Son Ye-jin បានលែងលះគ្នាកាលពីថ្ងៃទី ១៥ ខែ មីនា។ នៅក្នុងនោះបានបន្ថែមទៀតថា Hyun Bin មានបញ្ហាលេងល្បែង ហើយបានខាតបង់ប្រាក់ ចំនួន ៣ ពាន់លានវ៉ុនដោយសារ តែការវិនិយោគភាគហ៊ុនបរាជ័យ។ ពួកគេក៏បាននិយាយដែរថា តារាសម្ដែងរូបនេះជំពាក់បំណុលគេ ហើយជាលទ្ធផលត្រូវបាន Son Ye Jin សុំលែងលះដោយសារតែបញ្ហាហិរញ្ញវត្ថុ។

យ៉ាងណាមិញ វីដេអូនេះត្រូវបានគេបង្ហោះ ហើយមានអ្នកចូលមើលរហូតដល់ ៣៩៤ ពាន់ដង ជាមួយគ្នានេះ ក៏មានភ្នាក់ងាររបស់តារាសម្ដែង Hyun Bin គឺ VAST Entertainment បាននិយាយពាក្យ ចចាមអារ៉ាមថា “ថ្មីៗនេះមានព័ត៌មានក្លែងក្លាយនៅលើ YouTube ហើយយើងបានស្នើសុំឱ្យលុបវីដេអូនេះចោលដែរ” ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jimin និង Jisoo នឹងបង្ហាញខ្លួនរួមគ្នានៅវគ្គពិសេស ក្នុងកម្មវិធី Inkigayo
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


