ជីវិតកម្សាន្ដ
ប៉េង ប៉ោង រត់ចូលពេទ្យ អ្នកគាំទ្របារម្ភ
តារាកំប្លែងអ្នកនាង ប៉េង ប៉ោង ដោយសារតែរវល់ការងារស្ទើរគ្មានពេលសម្រាកនោះ បានធ្វើឲ្យសុខភាពរបស់តារាស្រីរូបនេះមានសភាពចុះខ្សោយគួរឲ្យព្រួយបារម្ភ ទើបនាងរត់ចូលពេទ្យ ដើម្បីពិនិត្យសុខភាពផ្ទាល់ខ្លួន។

អ្នកនាង មឿន និមល ហៅ ប៉េងប៉ោង បានបង្ហោះរូបភាពដោយរៀបរាប់ថា ដោយសារតែនាងរវល់ខំប្រឹងរកលុយពេកទើបភ្លេចគិតពីសុខភាពរហូតបណ្ដាលឲ្យធ្លាក់ខ្លួនឈឺដូច្នេះ។ អ្នកនាងលើកឡើងថា «ព្រោះតែលុយទើបខ្ញុំរវល់ច្រើន គិតច្រើន នៅឆ្ងាយពីគ្រួសារ ភ្លេចថាខ្លួនឈឺ មិនហ៊ានឈប់ មិនហ៊ានហត់ សុំទោសដែលមើលខ្លួនឯងមិនបានល្អ»។

អ្នកនាង ប៉េង ប៉ោង បានបញ្ជាក់ពីអាការជំងឺថា «ដំបូងគឺរាគផង ក្អួតផង ក្ដៅខ្លួនផង និងលើសឈាមផង តែសំណាងល្អជាតិស្ករមិនលើស កម្លាំងកាយអស់រលីង នៅសល់កម្លាំងចិត្តដែលពុកម៉ែបងប្អូនផ្ដល់ឲ្យខ្ញុំ»។ ក្នុងនោះមានអ្នកគាំទ្រ និងមិត្តភ័ក្ដិសិល្បៈមួយចំនួន បានសួរសុខទុក្ខ និងផ្ញើសារជូនពរឲ្យនាងឆាប់ជាសះស្បើយពីជំងឺផងដែរ។

គួរបញ្ជាក់ថា តារាកំប្លែង និងសម្ដែងអ្នកនាង ប៉េង ប៉ោង កន្លងមកត្រូវបានអ្នកគាំទ្រមើលឃើញថា អ្នកនាងគឺជាសិល្បការិនីមួយរូបដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស។ ដោយសារតែហេតុផលនេះហើយ ទើបអ្នកនាង ប៉េង ប៉ោង ក្តាប់បានទីផ្សារសិល្បៈច្រើនគួរសមនាពេលកន្លងមក៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


